(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ បានចេញសេចក្តីជូនដំណឹងពីបែបបទ នីតិវិធី នៃការត្រួតពិនិត្យការនាំចូល ឧបករណ៍ សម្ភារៈ បរិក្ខារ បង្ការពន្លត់អគ្គិភ័យ និងឧបករណ៍ សម្ភារៈ មានផ្ទុកសារធាតុងាយឆេះ ងាយផ្ទុះ ចូលមកកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹង ដែលចុះហត្ថលេខាដោយ នាយឧត្តមសេនីយ៍ នេត សាវឿន ដែលអង្គភាព Fresh News ទទួលបាននៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧។

សេចក្ដីជូនដំណឹងបញ្ជាក់ថា ម្ចាស់ក្រុមហ៊ុន ឬអាជីវករ ត្រូវមកទំនាក់ទំនងដាក់ពាក្យ សុំការអនុញ្ញាតនាំចូល ឧបករណ៍ សម្ភារៈ បរិក្ខារ នៅនាយកដ្ឋាននគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយភ្ជាប់ជាមួយនូវឯកសារព័ន្ធមួយចំនួន។

បន្ថែមពីនេះ ម្ចាស់ក្រុមហ៊ុន ឬអាជីវករ ត្រូវជូនដំណឹងជាមុន ទៅនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ដើម្បីទៅធ្វើការត្រួតពិនិត្យជាក់ស្ដែង ឧបករណ៍ សម្ភារៈ បរិក្ខា នៅពេលដែលមកដល់ច្រកទ្វារព្រំដែន ទើបអនុញ្ញាតឲ្យនាំចូល មកក្នុងប្រទេសកម្ពុជាបាន៕

ខ្លឹមសារលម្អិត សូមអានសេចក្ដីជូនដំណឹងដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖