(ភ្នំពេញ)៖ ប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (HAP) នៅថ្ងៃទី៤ ខែកញ្ញាឆ្នាំ បានឧបត្ថម្ភកុំព្យូទ័រចំនួន ១៥គ្រឿងនិងម៉ាស៊ីនបោះពុម្ពមួយគ្រឿងទៅឱ្យវិទ្យាល័យព្រែកឯង។

ពិធីប្រគល់អំណោយនេះ ក្រោមអធិបតីភាពលោក Dato' Sri Idris Jala និងលោកស្រី Mrs. Tineke Eusman តំណាងប្រធាន ក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច និង លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ លោកប៉ាងវិសុទ្ធ នាយកសាលា លោកអ្នកគ្រូបង្រៀននិងសិស្សានុសិស្សនៃសាលាវិទ្យាល័យព្រែកឯង ។

លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯង បានចែករំលែកពីការលំបាកដែលសិស្សានុសិស្ស បានជួបប្រទះ ដោយសង្កត់ធ្ងន់ថា កន្លងមក សាលានេះបានបង្រៀនសិស្សជាច្រើនជំនាន់លើមុខវិជ្ជាកុំព្យូទ័រ ប៉ុន្តែកុំព្យូទ័រទាំងអស់ចាស់ហើយមិនអាចប្រើកើតទេ។ ដូច្នេះលោកគ្រូត្រូវយកកុំព្យូទ័រផ្ទាល់ខ្លួនមកបង្រៀនសិស្សអំពីទ្រឹស្តីកុំព្យូទ័រដោយមិនបានអនុវត្តជាក់ស្តែងនោះទេ។

លោក Dato' Sri Idris Jala តំណាងប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច
បានថ្លែងថា៖ «តាមរយៈការអប់រំនេះហើយដែលបានមនុស្សដូចជារូបគាត់ដែរអាចងើបចេញពីវដ្តនៃភាពលំបាក និងភាពក្រីក្រ។ គាត់ជឿជាក់ថា ការអប់រំល្អគឺចាំបាច់សម្រាប់ធានានូវអនាគតភ្លឺសា្វង»

លោកបានបន្តទៀតថា៖ «យើងមានអារម្មណ៍ថាយើងត្រូវធ្វើអ្វីមួយ នូវពេលបានដឺងថាសិស្សានុសិស្សនៅក្នុងសាលានេះមិនអាចរៀនជំនាញកុំព្យូទ័រដោយសារតែកុំព្យូទ័រចាស់លែងប្រើកើត។ នៅក្នុងពិភពឌីជីថលសព្វថ្ងៃនេះវាមានសារៈសំខាន់ណាស់ដែលយុវសិស្សរបស់យើងត្រូវមានចំណេះដឹងផ្នែកកុំព្យូទ័រដើម្បីធានាថាពួកគេមានឱកាសស្មើភាពដើម្បីប្រកួតប្រជែងនិងប្រាស្រ័យទាក់ទងជាមួយពិភពលោកដ៏ទំនើបនេះ»

លោក ប៉ាង វិសុទ្ធ នាយកវិទ្យាល័យព្រែកឯងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានក្រុមហ៊ុនស្រាបៀរ HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចដែលបានប្រគល់កុំព្យូទ័រចំនួន១៥ គ្រឿង និងម៉ាស៊ីនព្រីនមួយគ្រឿងហើយនឹងជួយជួសជុលបន្ទប់កុំព្យូទ័រ ដើម្បីធានាឱ្យមានបរិយាកាសសិក្សាល្អសម្រាប់សិស្ស។ បន្ទាប់ពីទទួលបានកុំព្យូទ័រថ្មីនៅថ្ងៃនេះសាលានឹងរៀបចំបង្រៀនសិស្ស ជាង២៨០នាក់ ក្នុងមួយខែ ដើម្បីរៀន និងអនុវត្តនៅក្នុងបន្ទប់កុំព្យូទ័រនេះ។

លោក Dato' Sri Idris Jala បានសន្និដ្ឋានថា «យើងសង្ឃឹមថាកិច្ចខិតខំប្រឹងប្រែងរបស់យើង នឹងជួយកាត់បន្ថយផលលំបាកដែលសិស្សានុសិស្សកំពុងប្រឈមមុខ និងលើកទឹកចិត្តពួកគេឱ្យចាត់ទុកការអប់រំជាអាទិភាពចម្បង។ ហើយយើងសង្ឃឹមយ៉ាងមុតមាំថា សម្ភាទាំងនេះនឹងត្រូវបានថែទាំឱ្យបានត្រឹមត្រូវនិងប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពក្នុងរយៈពេលវែង ដែលជានិមិត្តរូបនៃទំនាក់ទំនងមិត្តភាពរវាងកម្ពុជា និងប្រធានក្រុមហ៊ុន HEINEKEN ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច»