(ភ្នំពេញ)៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានមោទនភាពជាខ្លាំង ដែលបានកើតជាកូន ខ្មែរ និងបានជួយឲ្យប្រទេសកម្ពុជាបញ្ចប់ភ្លើងសង្រ្គាមទទួលបានពន្លឺសុខសន្តិភាព និងភាពរុងរឿងជាថ្មី។ សូមទស្សនា និងស្តាប់នូវប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖
ប្រមុខដឹកនាំដែលបានតស៊ូលើសមរភូមិសង្រ្គាមរបស់កម្ពុជារាប់មិនអស់រូបនេះ បានគូសបញ្ជាក់ថា វឌ្ឍនភាព និងភាពរុងរឿងរបស់កម្ពុជា មិនអាចកើតមាន និងសម្រេចទៅបាននោះឡើយ បើមិនអាចបិទបញ្ចប់ភ្លើងសង្រ្គាម ហើយរក្សាឲ្យបាននូវសុខសន្តិភាពទេនោះ។
ក្នុងន័យនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរបានរួមគ្នាអភិវឌ្ឍន៍ជាតិ រក្សាសន្តិភាពជាតិ ហើយក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់បន្តរក្សាឲ្យបាននូវសន្តិសុខ ស្ថេរភាព និងសន្តិភាពដែលកំពុងកើតមានលើដែនដីកម្ពុជា ដើម្បីទទួលបានឱកាសអភិវឌ្ឍន៍ជាតិឲ្យកាន់តែរីកចម្រើនទៅមុខទៀត៕