(ភ្នំពេញ)៖ លោកបណ្ឌិត សុក ស៊ីផាណា ទីប្រឹក្សាជាន់ខ្ពស់របស់រាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថាទំព័រ Facebook និង គណនី Facebook របស់លោកឈ្មោះ «Sok Siphana» នាថ្មីៗនេះ ត្រូវបានជនមិនស្គាល់អត្តសញ្ញាណលួចយក (Hack) ទៅគ្រប់គ្រងហើយ។
លោកបណ្ឌិត សុក ស៊ីផាណា បានប្រកាសថា អំឡុងពេលដែលត្រូវគេ Hack នេះ រាល់ការផ្សព្វផ្សាយនៅលើ Facebook នោះ លោកមិនទទួលខុសត្រូវជាដាច់ខាត៕