(ភ្នំពេញ)៖ ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយ ដែលប្រជាជនខ្មែរ តែងតែយកចង្ហាន់ ទៅវត្តប្រគេនដល់ព្រះសង្ឃ ដែលពិធីនេះ ជាពិធីដ៏សំខាន់មួយ ក្នុងប្រទេសកម្ពុជា ដែលប្រជាជនចងចំា និងតែងតែនំាយកចង្ហាន់ទៅវត្តជារឿយៗ សម្រាប់ឧទិ្ទសកុសលផលបុណ្យដល់ញាត្តិការ ដែលបានចែកឋានទៅ ក៏ដូចជាវិញាណក្ខន្ធ ដែលឥតមានញាត្តិសន្តានឧទ្ទិសផលបុណ្យឲ្យជាដើម។

ដោយមានការគាំទ្រពីសំណាក់អតិថិជនក្នុងការផ្តល់ជូនកម្មវិធី សម្រាប់ថ្ងៃសែនក្បាលទឹក និងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ នាឆ្នាំ២០១៦កន្លងមក ដឹ ភីហ្សា ខមផេនី បានបន្តជូនកម្មវិធីដ៏ពិសេសនេះ ទិញភីហ្សា២ ថែម១ ជូនដល់អតិថិជនទាំងអស់ ចាប់ពីម៉ោង៨ ដល់ម៉ោង១០៖០០នាទីព្រឹក ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៧ គ្រប់សាខាទាំងអស់ សម្រាប់ជាចង្ហាន់ទៅវត្ត ឬបរិភោគជាមួយក្រុមគ្រួសារ។ ជាការពិតណាស់ ការយក ភីហ្សា ធ្វើជាចង្ហាន់ទៅវត្ត គឺជាជម្រើសដ៏ប្លែកមួយ ដែលផ្តល់នូវរសជាតិខុសប្លែកពីចង្ហាន់ដទៃៗទៀត។

លោក អ៊ូ គីមហូវ អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកប្រតិបត្តិ ដឹ ភីហ្សា ខមផេនី បានមានប្រសាសន៍ថា “កម្មវិធីនេះបង្កើតឡើង ក្នុងគោលបំណង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងអស់ ក្នុងឱកាសដ៏ពិសេសនេះ ដោយការនាំយកចង្ហាន់ជា ភីហ្សាក្នុងការសែនព្រេងនានា ប្រគេនព្រះសង្ឃ និងទទួលទានជួបជុំគ្រួសារជាដើម ដូច្នេះអតិថិជនអាចរកជាវបាន នៅគ្រប់សាខាទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា និងវេចខ្ចប់ ភីហ្សា ទៅទទួលទាននៅឯស្រុកកំណើត។

គួរំលឹកថា ដឹ ភីហ្សា ខមផេនី កម្ពុជា ជាហាងភីហ្សាដែរឈានមុខគេទំាងរសជាតិ សេវាកម្ម ជម្រើសមានច្រើនប្រភេទ នឹងមានសាខាច្រើននៅក្នុងកម្ពុជា ហើយក៏ត្រូវបានទទួលសិទិ្ធនំាចូល និងចែកចាយ ស្របច្បាប់សម្រាប់ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អ៊ី អេហ្វ ជី (EFG) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេបូឌា (RMA Cambodia)។ EFG ក៏ទទួលបានសិទិ្ធនំាចូលនូវផលិតផល និងសេវាកម្មល្បីៗ លើពិភពលោកជាច្រើនទៀត ដូចជា៖ ខួស្តា ខូហ្វី (Costa Coffee) ហាងការ៉េម ដេរី ឃ្វីន (Dairy Queen) ប៊ីប៊ីឃ្យូ កម្ពុជា (BBQ Cambodia) ស្វិនសិន កម្ពុជា (Swensen’s Cambodia) ហាងនំដូណាត់ គ្រីស្ពីគ្រីម ( Kripsy Kreme) និង បាប៊ីឃ្យូ ផ្លាហ្សា ( Bar B.Q Plaza )៕