(ភ្នំពេញ)៖
ក្រុមហ៊ុន Bluekoff (ប៊្លូខូហ្វ) ជាក្រុមហ៊ុនឯកទេស ខាងកាហ្វេដ៏ល្បីនៅប្រទេសថៃ បានចាប់ដៃគូជាមួយនិងអ្នកវិនិយោគក្នុងស្រុក នាំចូលគ្រាប់កាហ្វេ និងគ្រឿងផ្សំ ធ្វើភេសជ្ជៈ ពីប្រទេសថៃ មកកម្ពុជាហើយ ។
លោក Vong Pongsuk ប្រធានក្រុមហ៊ុន Bluekoff នៅកម្ពុជា បានថ្លែងថា Bluekoff ជាម៉ាកកាហ្វេ ដែលមានគុណភាពស្ដង់ដារ នៃរសជាតិកាហ្វេធម្មជាតិ១០០% នៅប្រទេសថៃ ព្រោះថា Bluekoff មានចំការកាហ្វេ និងរោងចក្រផលិតកាហ្វេ ដោយខ្លួនឯង ដែលក្រុមហ៊ុន មានវិធីសាស្ដ្រដាំ ទៅតាមបច្ចេកទេស ដែលធ្វើឲ្យកាហ្វេ មានរសជាតិឈ្ងុយឆ្ងាញ់ ក្លិនប្រហើរ ល្អសម្រាប់សុខភាព ព្រោះបានសម្រិតសម្រាំងជ្រើសគ្រាប់កាហ្វេ ពីចំការមក ដែលជាប្រភេទកាហ្វេ «អារ៉ាប៊ីកា»។
លោកបន្ដថា «ដោយមើលឃើញ ពីភាពល្បីល្បាញរបស់កាហ្វេBluekoff ទាំងនៅថៃ និងបណ្ដាប្រទេសជិតខាង ពិសេសនៅកម្ពុជាយើង ដែលតែងតែ ទិញនូវកាហ្វេប្រភេទនេះ ដើម្បីធ្វើអាជីវកម្មរបស់ខ្លួន ពិសេស ចំនួនអ្នកនិយមទទួលទានកាហ្វេ មានកើនឡើងខ្ពស់ ក្នុងរយៈប៉ុន្មានឆ្នាំមកនេះផង ទើបខ្ញុំសម្រេចចិត្ដ នាំចូលនូវម៉ាកកាហ្វេ Bluekoff នេះ មកកម្ពុជាតែងម្ដង ។លើសពីនោះ យើងក៏មាននូវប្រភេទម៉ាស៊ីនគ្រប់ប្រភេទសម្រាប់ បងប្អូនក្នុងស្រុក ចង់ទិញឧបករណ៍ទៅប្រើប្រាស់ក្នុងអាជីវកម្មរបស់ខ្លួន ដោយខាងយើងនឹងបង្រៀនការឆុងកាហ្វេ លក្ខណៈស្ដង់ដារ រក្សាក្លិន រសជាតិ កាហ្វេ កាន់តែឈ្ងុយឆ្ងាញ់ ដោយឥតគិតថ្លៃផងដែរ»។
ទន្ទឹមនឹងនោះ ម្ចាស់ក្រុមហ៊ុនBluekoff នៅប្រទេសថៃ លោកស្រី Nut Rada Kunavivattananon បានថ្លែងថា «ក្រុមហ៊ុនBluekoff បានបង្កើតជិត២០ឆ្នាំមកហើយ នៅប្រទេសថៃ ដែលម៉ាកកាហ្វេរបស់យើង ទទួលបានការគាំទ្រខ្ពស់ ពីអតិថិជនក្នុងស្រុក និងក្រៅស្រុក ទាំងរសជាតិ គុណភាព ទៅតាមស្ដង់ដារ និងធម្មជាតិ១០០% ដែលយើងដាំដោយខ្លួនឯង និងមានរោងចក្រផលិតដោយខ្លួន ឯងផងដែរ ហេតុនេះហើយ បានជាការមានវត្ដមានBluekoff នៅប្រទេសថៃ មានឈ្មោះល្បីល្បាញមកទល់បច្ចុប្បន្ននេះ» ។
លោកស្រីបន្ដថា «ចំពោះការចាប់ដៃគូវិនិយោគនៅកម្ពុជានេះ យើងជឿជាក់ថា និងមានការគាំទ្រខ្ពស់ ពីអតិថិជន ព្រោះរបស់ឆ្ងាញ់មានគុណភាព ស្របនឹងទីផ្សារកម្ពុជា កំពុងពេញនិយមពិសាកាហ្វេ ប្រ៊េនៗមានគុណភាពជាចម្បង ដូចនេះ យើងអាចទាញចំណង់ចំណូលចិត្ដ របស់ពួកគាត់មកពិសារបស់កាហ្វេរបស់យើងបានផងដែរ»។
ក្រុមហ៊ុន Bluekoff កម្ពុជា ទទួលសិទ្ធិស្របច្បាប់ធ្វើជាតំណាងចែកចាយ ផ្ដាច់មុខ នូវគ្រាប់កាហ្វេBluekoff នៅកម្ពុជា ហើយក៏ទទួលបានការសហការពីក្រុមហ៊ុនម៉ាស៊ីន កាហ្វេពីប្រទេសអ៊ីតាលី នូវម៉ាកមួយចំនូន ដូចជា La Marzacco, CIME, BFC និងម៉ាកល្បីផ្សេងៗទៀត សម្រាប់អតិថិជន អាចទិញបាន ហើយក្រុមហ៊ុន ក៏មានគ្រូបង្រៀនឆុងកាហ្វេ ប្រកបដោយជំនាញច្បាស់លាស់ និងផ្ដល់គន្លឹះសំខាន់ ក្នុងការឆុងកាហ្វេលំដាប់ស្ដង់ដារ ពីកម្រិតដំបូង រហូតដល់កម្រិត ខ្ពស់អតិថិជនកម្ពុជា ដែលចង់ចេះនូវជំនាញនេះពិតប្រាកដ ដើម្បីយកទៅប្រកបអាជីវកម្មរបស់ខ្លួន៕