(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៧៖០០ព្រឹក ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៧នេះ កម្មករ កម្មការិនី នៅក្នុងក្រុមហ៊ុន KKN នៅក្នុងខេត្តកោះកុង បានដួលសន្លប់ជាបន្តបន្ទាប់។ ខណៈពេលនេះ ក្រុមគ្រូពេទ្យ កំពុងជួយសង្រ្គោះ ហើយក្នុងនោះមានមួយចំនួនត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ នេះបើតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារ Fresh News នៅខេត្តកោះកុង។
ទោះជាយ៉ាងណា គេពុំទាន់ដឹងអំពីមូលហេតុ នៃការដួលសន្លប់នេះភ្លាមៗនៅឡើយទេ ដោយក្រុមអ្នកជំនាញកំពុងចុះទៅពិនិត្យ៕