(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លោក លឹម ជាវុត្ថា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង និងលោក អាន សុគន្ធធារ៉ា៖
«ព័ត៌មានជាតិ» (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ចាត់ទុកសេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិក ចំពោះការចាប់ខ្លួន លោក កឹម សុខា នោះគ្រាន់តែជាការការពារដល់ «អាយ៉ង»របស់ខ្លួនតែប៉ុណ្ណោះ
២៖ បញ្ជាការដ្ឋានអង្គរក្ស ប្រកាសបូជាជីវិតការពារ រាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន និងបន្ដឥតងាករេគាំទ្រ បេក្ខភាពសម្ដេចតេជោ ជានាយករដ្ឋមន្ដ្រីគ្រប់អាណត្តិ
៣៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ អំពើល្មើសច្បាប់មិនមែនជាមធ្យោបាយពង្រឹងលទ្ធិប្រជាធិបតេយ្យទេ ! គ្មានប្រទេសណាអនុញ្ញាតឲ្យអំពើក្បត់ជាតិរួចខ្លួន ពីសំណាញ់ច្បាប់នោះឡើយ
៤៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រកាសថា ការចាប់ខ្លួនលោក កឹម សុខា មិនប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ ប៉ុន្តែជាការអនុវត្តច្បាប់ចំពោះបទល្មើសជាក់ស្តែង
៥៖ អគ្គនាយកដ្ឋានពន្ធដារ ស្នើឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការអនុវត្តវិធានការ ទារបំណុលពន្ធលើអង្គភាពកាសែត Cambodia Daily
៦៖ សម្តេចតេជោ ហ៊ុន សែន បា្រប់អាមេរិកកុំព្យាយាមផ្តួលកម្ពុជា តាមរយៈបដិវត្តន៍ពណ៌ ដូចមជ្ឈិមបូព៌ា និងប្រកាសបន្ដកម្ចាត់ចោលពួកបំផ្លាញជាតិ
៧៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ប្រកាសថា រថក្រោះនៅទីបញ្ជាការដ្ឋានអង្គរក្ស មិនមែន៥០គ្រឿងនោះទេ គឺមានដល់១០០គ្រឿង ទុកការពារជូនរាជរដ្ឋាភិបាល និងប្រជាជន មិនមែនសម្រាប់ធ្វើសង្គ្រាមនោះទេ
៨៖ នាយករដ្ឋមន្ដ្រីកម្ពុជា ចង់ឲ្យពិភពលោកលុបបំបាត់ពាក្យ «ឥស្លាម ជ្រុលនិយម» ព្រោះការជ្រុលនិយមមានគ្រប់សាសនាទាំងអស់
«ព័ត៌មានអន្តរជាតិ» (World News)
១៖សហរដ្ឋអាមេរិក ព្រមានប្រើប្រាស់កម្លាំងទ័ពទ្រង់ទ្រាយធំ ដើម្បីបង្ក្រាបកូរ៉េខាងជើង» ឆ្លើយតបនឹងការបំផ្ទុះនុយក្លេអ៊ែរលើកទី០៦!
២៖ សារព័ត៌មានរុស្ស៊ី៖ «ល្បែងសង្គ្រាមនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺមិនអាចទទួលយកបានជាដាច់ខាត!»៕