(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សឆ្នើមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន ១៥០កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រពេញ ១០០% គិតទាំងថ្លៃសិក្សាថ្នាក់បំប៉នភាសាអង់គ្លេស សម្រាប់ត្រៀមចូលសិក្សាថ្នាក់បរិញ្ញាបត្រផងដែរ។

សូមជម្រាបថា សាកលវិទ្យាល័យកម្ពុជា ជាសាកលវិទ្យាល័យឯកជនឈានមុខមួយ ដែលផ្ដល់ការបណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។ គ្រប់មហាវិទ្យាល័យ និងសាលាទាំងអស់របស់សាកលវិទ្យាល័យកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា (គ.ទ.ក)៕

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់សាកលវិទ្យាល័យកម្ពុជា៖