(ភ្នំពេញ)៖ មុនពេលបើកបវេសនកាល អ្នកទាំងអស់គ្នាគួរតែជូនកាដូរខ្លួនឯង ជាមួយនិងកុំព្យូទ័រយួរដៃថ្មីមួយ! ក្រុមហ៊ុន MSI ប្រកាស Promotion ពិសេសសម្រាប់បវេសនកាលថ្មី ចាប់ពីថ្ងៃទី១០ កញ្ញា រហូតដល់២០តុលា នៅប្រទេសកម្ពុជា។

នេះជាឱកាសពិសេស ដែលលោកអ្នកអាចទិញបាន ជាមួយនិង Promotion នេះ!​ នៅក្នុងអំឡុងពេលនេះ អ្នកនិងទទួលបានកាដូរភ្ជាប់ជាមួយដោយគ្រាន់តែទិញ MSI Laptop GT, GS, GE, GP, និង GL ស៊េរី នឹងទទួលបានកាដូ ទាំងនោះរួមមាន៖ Backpack, Gaming Mouse, Gaming Headset, Mouse Pad…។ល។

MSI Laptop ផ្តោតខ្លាំងទៅលើ ល្បឿនដំណើរការ កម្រិតនៃភាពច្បាស់ គុណភាពសម្លេង ការគ្រប់គ្រង និងការភ្ជាប់អ៊ីនធឺណេត ដោយមិនមានការរអាក់រអួល។ ហើយពួកវា ក៏បានឆ្លងកាត់ ការធ្វើតេស្តសាកល្បងយ៉ាង តឹងតែងរហូតដល់ទៅ១,៩០០ដង ដើម្បីធានាបាននូវគុណភាពខ្ពស់។ ក្រុមហ៊ុន MSI ផ្តល់ជូនផលិតផល ដល់អតិថិជន ជាមួយនិងតម្រូវការផ្សេងគ្នា។

ម៉ូដែល GT សម្រាប់អ្នកលេងហ្គេមអាជីព ម៉ូដែល GS សម្រាប់អ្នកដែលត្រូវការរាងស្តើង និងងាយយកតាមខ្លួន GE សម្រាប់អ្នកត្រូវការកុំព្យូទ័រ ដែលមាន ឥទ្ធិពលGP និងGL ដំណើរការលឿន គ្រប់ម៉ូដែល ទាំងអស់ មានតម្លៃសមរម្យ វាជាជម្រើសដ៏ល្អ សម្រាប់អតិថិជន។

លោកអ្នកអាចរកទិញបាន នៅគ្រប់ហាង ដែលទទួលសិទ្ធចែកចាយផលិតផល MSI នៅក្នុងប្រទេស កម្ពុជា។ បង្ហាញនូវស្តាយ៍ របស់លោកអ្នក ដោយគ្រាន់តែចូលរួមជាមួយកម្មវិធី Promotion របស់យើង។

បើសិនជាលោកអ្នក ត្រូវការព័ត៌មានលម្អិត សូមចូលទៅកាន់ Facebook៖ [FB fanpage] MSI Gaming Cambodia:, https://www.facebook.com/MSICambodia/