(ភ្នំពេញ)៖ ហាងកាហ្វេ Amazon សាខាងមាត់ទន្លេ បានបើកដំណើរការហើយ ដែលជាឱកាសដ៏ល្អសម្រាប់អតិថិជន ដែលចង់ពិសាកាហ្វេ មានរសជាតិឈ្ងុយឆ្ងាញ់ ទេសភាពជុំវិញ ពោរពេញទៅដោយបរិយាកាសល្អបរិសុទ្ធ តាមដងមាត់ទន្លេ ពិតជារ៉ូមែនទិកមែន ពិសេសកន្លែងចតរថយន្ដក្រោមដីក៏ធំទូលាយផងដែរ។
ពិសេស ទីតាំងហាងកាហ្វេ Amazon សាខាមាត់ទន្លេនេះ ជាសាខាថ្មីមួយ ដែលអមដោយការរចនា ស្អាតប្លែកអារម្មណ៍ សេវាកម្មរហ័សទាន់ចិត្ដ អ៊ីនធឺណែតល្បឿនលឿន ងាយស្រួលធ្វើកិច្ចការងារ ពិសេស សម្រាប់បងប្អូនសិស្ស-និស្សិត ដៃគូការងារ និងវិនិយោគិនផងដែរ ។
លើសពីនេះ Amazon សាខាមាត់ទន្លេនេះ គ្រាន់តែបើកភ្លាម គឺទទួលបានការគាំទ្រខ្ពស់ ពីអតិថិជន ជាតិ និងអន្ដរជាតិ ហួសពីការរំពឹងទុក ដោយពួកគាត់ ចូលចិត្ដទីកន្លែងនេះ ដែលអាចពិសាបណ្ដើរ អាចមើលទេសដ៏ស្រស់ស្អាតបណ្ដើរ ដែលជួយបន្ធូរអារម្មណ៍ ពីការនឿយហត់ ពីការងារបានច្រើន ។ ម្យ៉ាងទៀតនោះ ហាងកាហ្វេ Amazon សាខាមាត់ទន្លេនេះ ជាទីតាំងកន្លែងទេសចរណ៍ដ៏ធំ ក្នុងទីក្រុងភ្នំពេញ ដែលមានទាំងភ្ញៀវទេសចរណ៍ខ្មែរ និងបរទេស អាចដើរមើលទេសភាពជុំវិញមាត់ទន្លេ ឬព្រះបរមរាជវាំងហើយ អាចពិសាកាហ្វេ ដែលខ្លួនចូលចិត្ដទៀតផង ។
ព្រមជាមួយគ្នានោះ សូមអតិថិជន កុំភ្លេចចូលរួម ក្នុងកម្មវិធីសម្ពោធជាផ្លូវការ នៃហាងកាហ្វេ Amazon សាខាមាត់ទន្លេនេះ ដែលនឹងប្រព្រឹត្ដទៅ នៅថ្ងៃទី០៨ ខែកញ្ញា ខាងមុខនេះ ដើម្បីទទួលបានការបញ្ចុះតម្លៃ២០% ចាប់ពីថ្ងៃបើកសម្ពោធដល់ទៅថ្ងៃទី១៤ ខែកញ្ញាខាងមុខនេះ ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ មានប្រជាពលរដ្ឋជាច្រើន បានគាំទ្រកាហ្វេ Amazon ហើយរហូតមកដល់ពេលនេះ ហាងកាហ្វេ Amazon មានចំនួន៥៩សាខាហើយ ៕