(ព្រៃវែង)៖ ព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ សៅ សុខា និងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសមុខងារមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រៃវែង។
សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក ឈួន គឹមសាន មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តព្រៃវែង ត្រូវបានតែងតាំងមុខងារជា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រៃវែង។ ចំណែកឯ លោកឧត្តមសេនីយ៍ត្រី ម៉ែន ស៊ីប៊ន ត្រូវបានតែងតាំងមុខងារជា នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ៕