(ភ្នំពេញ)៖ គណបក្សយុវជនកម្ពុជា នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ជុំវិញស្ថានភាពនយោបាយចុងក្រោយ នៅក្នុងប្រទេសកម្ពុជា ដោយបញ្ជាក់ថា ការចាប់ខ្លួនប្រធានគណបក្សនយោបាយមួយចំនួន នៅក្នុងពេលបច្ចុប្បន្ន គឺបណ្ដាលមកពីបុគ្គលធ្វើសកម្មភាពផ្ទុយ ទៅនឹងច្បាប់ ដែលមានចែងជាធរមាន។

គណបក្សយុវជនកម្ពុជា បន្ថែមថា «​ក្រោយតុលាការប្រទេសកម្ពុជាចាប់ខ្លួនគណបក្សនយោបាយមួយចំនួនជាបន្ដបន្ទាប់ ហើយថ្មីៗនេះក៏បន្ដចាប់ខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិផងដែរនោះ គឺជាសញ្ញាមួយដ៏គួរឲ្យព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពអ្នកធ្វើនយោបាយនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែយើងមិនអាចទប់ស្កាត់អ្នកអនុវត្តច្បាប់បានទេ ដោយហេតុថា ច្បាប់ គឺច្បាប់»។

សេចក្ដីថ្លែងការណ៍ដដែលសង្កត់ធ្ងន់ថា «អ្នកនយោបាយទាំងអស់នៅកម្ពុជាមិនគួរ ឬដាច់ខាតទៅចុះចូលជាមួយបរទេស ដើម្បីបំផ្លាញប្រទេសកម្ពុជានោះឡើយ ជាក់ស្ដែងប្រវត្តិសាស្ដ្រដូចនៅសម័យ លន់ នល់ ដែលកាលណោះក្រុមលោក លន់ នល់ បានរត់ទៅពឹងរាជរដ្ឋាភិបាលអាមេរិក ឲ្យគាំទ្រសកម្មភាពរបសខ្លួនក្នុងការ ធ្វើរដ្ឋប្រហារទម្លាក់ សម្ដេចេព្រះនរោត្តម សីហនុ ចេញពីអំណាច ប៉ុន្ដែលទ្ធផលចុងក្រោយប្រទេសកម្ពុជា ត្រូវរងនូវភាពវិនាសអន្ដរាយដោយសារការវាយប្រហារ»