(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧នេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានចាប់ផ្តើមទទួលប្រាក់បង់ថ្លៃទឹក និងសងប្រាក់ ដែលគិតតម្លៃលើស នៃការប្រើប្រាស់ទឹក ជូនប្រជាពលរដ្ឋវិញ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងធ្វើការទូទាត់សងជាសាច់ប្រាក់ លម្អៀងលើស ជូនអតិថិជនវិញ ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ តាមបញ្ជបេឡាទាំងអស់ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីម៉ោង៨ រហូតដល់ម៉ោង១៦ (ដោយមិនមានការសម្រាក ពេលថ្ងៃត្រង់ឡើយ)។
រដ្ឋាករទឹកបានបញ្ជាក់ទៀតថា ប្រជពលរដ្ឋមកបង់ប្រាក់ ឬមកទទួលប្រាក់ សូមយកមកជាមួយនូវ ទី១៖វិក្កិយបត្របង់ប្រាក់ថ្លៃទឹកថ្មី (ក្រោយពីការកែសម្រួល តាមការគណនាចាស់) និងទី២៖សក្ខីបត្រដែលនឹងចែកជូន ដោយភ្នាក់ងាររបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលសក្ខីបត្រនោះ និងបញ្ជាក់ថា ទឹកប្រាក់ដែលលម្អៀតនៃតម្លៃលើសពីមុនមានប៉ុន្មាន ហើយប្រជាពលរដ្ឋអាចដកប្រាក់វិញក៏បាន ឬចង់បង្វែទៅបង់ថ្លៃប្រើប្រាស់ទឹក សម្រាប់ខែក្រោយក៏បាន៕