(កំពង់ចាម)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែកញ្ញា ឆ្នាំ២០១៧ស្អែកនេះ នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវវិហារឥស្លាមជើមៀក ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម។

យោងតាមរបាយការណ៍បានឲ្យដឹងថា វិហារឥស្លាមជើមៀកនេះ ត្រូវបានសាងសង់ឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៥ ហើយសាងសង់រួចជាស្ថាពរនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦ ដោយចំណាយពេលសាងសង់រយៈពេល ១៨ខែ និង៤ថ្ងៃ។ របាយការណ៍បានបញ្ជាក់ផងដែរថា វិហារឥស្លាមនេះចំណាយថវិកាសាងសង់ជិត៨០ម៉ឺនដុល្លារអាមេរិក បានមកពីប្រជាពលរដ្ឋក្នុងភូមិ និងសប្បុរសជននៅប្រទេសម៉ាឡេស៊ី ព្រុយណេ សឹង្ហបុរី។

វត្តមានវីហារឥស្លាមដ៏ថ្មីសន្លាងនេះ ត្រូវបានរំពឹងថា នឹងចូលរួមចំណែកជួយឲ្យការគោរពប្រណិប័តន៍សាសានារបស់បងប្អូនខ្មែរ-ឥស្លាម បានកាន់តែងាយស្រួលថែមទៀត៕