(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧នេះ បានបង្គាប់ឱ្យស្ថានីយ៍វិទ្យុសំបុកឃ្មុំ FM 105MHz បញ្ឈប់ការចាក់ផ្សាយនូវ ព័ត៌មានវិទ្យុអាស៊ីសេរី (RFA) និងវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) តទៅទៀត។

តាមរយៈលិខិតរបស់ លោក ខៀវ កាញារីទ្ធ បានបង្ហាញថា វិទ្យុ RFA និង វិទ្យុ VOA នៅពុំទាន់បានចុះបញ្ជីការិយាល័យតំណាងស្របច្បាប់ នៅក្រសួងព័ត៌មាននៅឡើយទេ។ ដូច្នេះ ដើម្បីចៀសវាងការប្រព្រឹត្តិផ្ទុយពីគោលការណ៍ ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងតម្រូវឱ្យវិទ្យុសំបុកឃ្មុំ បញ្ឈប់សកម្មភាពចាក់ផ្សាយពីវិទ្យុបរទេសទាំងពីរនេះ។

លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់ទៀតថា ក្នុងករណីដែលវិទ្យុសំបុកឃ្មុំបន្តផ្សាយទៀតនោះ ក្រសួងព័ត៌មាន នឹងដកអាជ្ញាបណ្ឌវិទ្យុសំបុកឃ្មុំតែម្តង៕