(ភ្នំពេញ)៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧នេះ Facebook មួយឈ្មោះ «កូនខ្មែរ» បានបន្តទម្លាយរឿងសំងាត់ទៀតហើយជាមួយចំណងជើងថា «តើមានអ្វីខ្លះនៅពីក្រោយក្នុងទំនាក់ទំនងរវាង IRI ជាមួយលោក កឹម សុខា?»។ Facebook ដែលចូលចិត្តទម្លាយរឿងសំងាត់របស់បក្សប្រឆាំង ឈ្មោះ «កូនខ្មែរ» នេះបានរៀបរាប់អំពីដំណើររឿងទាំងស្រុងដូចខាងក្រោម៖
បន្ទាប់ពីផេកកូនខ្មែរបានទំលាយជាបន្ត បន្ទាប់អំពីការលូកដៃរបស់ អង្គការក្រៅរដ្ឋាភិបាលបរទេសចូលកិច្ចការផ្ទៃក្នុងប្រទេសខ្មែរដើម្បីប្រឆាំង នឹងបក្សកាន់អំណាច តាមការបោះឆ្នោតផង និងបដិវត្តពណ៌ផងនោះ លោក កឹម សុខាមេដឹកនាំ Cnrp បានខិតខំប្រឹងបកស្រាយថា នោះជាការលាបពណ៍ពោលគឺលោក កឹម សុខា ចង់ការពារខ្លួនលោកផងនិងកឹម មនោវិទ្យាដែលជាកូនស្រីផង ហើយក៏ចង់ការពារនូវអព្យាក្រិត្យភាពក្នុងសកម្មភាពរបស់អង្គការបរទសទាំងនោះ ជាពិសេស គឺជួយបិទបាំងទង្វើលំអៀងខុសច្បាប់របស់អង្គការ International Republican Institute of USA ។
ដោយមិនរំលឹកឡើងវិញអំពីការបង្កប់គំនិតរបស់ IRI ក្នុងការជួយ Cnrp ប្រឆាំងបក្សកាន់អំណាចតាមរយៈការយកមេដឹកនាំអង្គការ CANVAS ដែលធ្លាប់ទទួល ជោគជ័យក្នុងការទំលាក់រដ្ឋាភិបាលនៅសែរប៊ីមកធ្វើជាប្រធាន IRI នៅកម្ពុជា ដូចជា Lazar Antonic-ការយកអង្គការ និងបុគ្គលិកមានវិជ្ជាជីវៈខាងបដិវត្តពណ៌ CANVAS មកធ្វើសកម្មភាពនៅស្រុខ្មែរខុសច្បាប់ជ្រកក្រោមស្លាក IRI ដូចជា Sinisa Sikman ដែលជាអ្នកជំនាញធ្លាប់បង្ហាត់បង្រៀនយុវជន និងនិស្សិតក្នុងការ ទំលាក់រដ្ឋាភិបាល អ៊ុយក្រែន និងហ្សកស៊ី - ការបង្រៀនមេដឹកនាំនិងសកម្មជន CNRP អំពីយុទ្ធសាស្ត្រយុទ្ធវិធី និងល្បិចក្នុងការធ្វើបាតុកម្ម និងកុប្បកម្ម ជាពិសេស ការយកយុវជន CNRP ១៥នាក់ទៅបណ្តុះបណ្តាលនៅប្រទេសឥណ្ឌូនេស៊ី អំពីការធ្វើបដិវត្តពណ៌ ការផ្តល់លុយ៣៩០,០០០ដុល្លារឲ្យបក្ស Cnrp ។ល។
ផេក កូនខ្មែរសូមបង្ហាញជូនប្រជាពលរដ្ធខ្មែរឲ្យបានដឹងថែមទៀតថា តើវិទ្យាស្ថាន IRI របស់អាមេរិកនេះមានប្រវត្តិទំនាក់ទំនងយ៉ាងណាខ្លះជាមួយលោក កឹម សុខា និង កឹម មនោវិទ្យា ដើម្បីយកអ្នកទាំង២មកធ្វើជាកូនអុក និងស្ពានចម្លងសំរាប់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា ក្រោមលេសលើកកំពស់ លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស។
១៖ ឆ្នាំ២០០១៖ Jackson Cox ប្រធាន IRI ដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ កឹម មនោវិទ្យា អំឡុងពេលរៀននៅអាមេរិកបានមកដល់ស្រុកខ្មែរ។
២៖ ឆ្នាំ២០០២៖ IRI បានផ្តល់មូលនិធិដល់ កឹម សុខា ដើម្បីបង្កើតមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ។
៣៖ ឆ្នាំ២០០៤៖ កឹម សុខា មានរឿងអាស្រូវពាក់ព័ន្ធនឹងអំពើពុករលួយក្នុងមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ។ IRI បានចេញមុខការពាររឿងពុករលួយ នេះដោយដាក់បញ្ជាហាមបុគ្គលិកក្នុងមជ្ឈមណ្ឌលជាពិសេសបុគ្គលិកដែលចង់ប្តឹងលោក កឹម សុខា ទៅតុលាការត្រូវបិទរឿងអាស្រូវនេះអោយ ជិតកុំអោយបែកធ្លាយខ្ចរខ្ចាយចេញទៅក្រៅ។
៤៖ ឆ្នាំ២០០៦៖ អាមេរិកបានជួយសម្អាត លោកកឹម សុខា ពីរឿងអាស្រូវពាក់ព័ន្ធអំពើពុករលួយដោយបានបើកផ្លូវឲ្យ កឹម សុខា ចាប់ផ្តើមគណបក្សនយោបាយ
៥៖ ឆ្នាំ២០០៧៖ លោកកឹម សុខា បានចាកចេញពីប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សដេីម្បីបង្កើតគណបក្សសិទ្ធិមនុស្ស។
៦៖ ឆ្នាំ ២០០៧៖ IRI បានជួលឈ្មោះ Lazar Antonic ជនជាតិស៊ែរប៊ី ជាក្រុមនៃចលនា OTPOR ដែលបានផ្តួលរំលំរបប Slobodan Milosevic ហេីយ ក្រោយមកបានបន្តបង្កើតមជ្ឈមណ្ឌល CANVAS ដើម្បីបង្រៀនអំពីការអនុវត្តអំណាចប្រជាជន/បដិវត្តន៍ពណ៌។
៧៖ មុននឹងក្រោយការបោះឆ្នោតឆ្នាំ២០១៣ ទាំងJackson Cox និង Lazar Antonic បានមកកាន់ប្រទេសខ្មែរបើទោះបីJessica Keegan ប្រធាន IRI កំពុងមានវត្តមានយ៉ាងសកម្មនៅកម្ពុជាក៍ដោយ។ ទាំងប្រធាននិងអតីតប្រធានIRI ចំនួន០៣ រូប សុទ្ធតែមានវត្តមានរួមគ្នានៅកម្ពុជាមុនការបោះឆ្នោត បន្ទាប់ពីការបោះឆ្នោត និងអំឡុងពេលបាតុកម្មនិងកូប្បកម្មដែលជាតំណាក់កាលស្រួចស្រាវនែការអនុវត្តផែនការណ៍បដិវត្តពណ៍ ។
៨៖ ឆ្នាំ២០១៣ តាមរយៈទំនាក់ទំនងរវាង IRI និង កឹម មនោវិទ្យា ក្រុមជ្រុលនិយមនៅតៃវ៉ាន់បានចូលមកសម្ងំនៅស្រុកខ្មែរដើម្បីជួបប្រជុំជាសម្ងាត់ជាមួយ មេដឹកនាំ Cnrp នៅទីស្នាក់ការកណ្ដាលចាក់អង្រែនៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ ដែលនេះជាកត្តាគន្លឹះរុញចលនាធ្វើបាតុកម្មរបស់ Cnrp ឲ្យពង្រីករូបភាព និងទ្រង់ទ្រាយទៅជាបាតុកម្មហឹង្សា និងជាកូប្បកម្មនៅផ្លូវវេងស្រេងនៅថ្ងៃ ៣-៤ ខែមករា ឆ្នាំ២០១៤។
៩៖ ឆ្នាំ២០១៦៖ ទោះបីជាចលនាអំណាចប្រជាជនផ្តួលរំលំរដ្ធាភិបាលនាយករដ្ឋមន្រ្តី ហ៊ុន សែន បរាជ័យក៏ដោយក៏ទំនាក់ទំនងជាជំហរ និងសំងាត់រវាងក្រុមជ្រុល និយមតៃវ៉ាន់ជាមួយបក្ស CNRP គឺនៅតែបន្តជាប្រចាំដែលមាន កឹម មនោវិទ្យា ជាស្ពានចំលង។ ជាក់ស្តែងក្រោមលេសសង្កេតការណ៍ការបោះឆ្នោតប្រធានាធិបតី នៅតៃវ៉ាន់ គឺនៅថ្ងៃ១៦ ខែមករា ឆ្នាំ២០១៦ អង្គការ IRI បានជួយរៀបចំអោយ កឹម មនោវិទ្យា ដែលបច្ចុប្បន្នក្លាយជាសង្សាររបស់ Sam Downings ភ្នាក់ងារ CIA ក្នុងស្ថានទូតអាមេរិកនៅភ្នំពេញ ឲ្យទៅចូលរួមគាំទ្រយុទ្ធនាការឃោសនាបោះឆ្នោតរបស់បក្សប្រឆាំងតៃវ៉ាន់ផង និងដើម្បីបន្តកិច្ច សហការជាសំងាត់ប្រឆាំង CPP ផងដែរ។
១០៖ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ លោក កឹម សុខា បានទៅជួបជាមួយ Jackson Cox អតីតប្រធាន IRI នៅទីក្រុងបាងកក ប្រទេសថៃ។ អ្វីដែលបានរៀបរាប់ ខាងលើនេះគឺគ្រាន់តែជាឧទាហរណ៍ជាក់ស្តែងខ្លះៗ តែប៉ុណ្ណោះក្នុងចំណោមភស្តុតាងជាច្រើនផ្សេងទៀតដលម្បីបញ្ជាក់ថា ផេកកូនខ្មែរផ្សាយចេញតែអ្វី ដែលជាការពិតនិងមិនអាចប្រកែកបានតែប៉ុណ្ណោះ ។
ម៉្យាងវិញទៀត ចំពោះបញ្ហាច្បាប់នៅស្រុកខ្មែរជំវីញរឿងលោក កឹម សុខា ជាពិសេស កឹម មនោវិទ្យា ពាក់ព័ន្ធជាមួយចារកម្មបរទេស~អង្គការបរទេសដែលរំលោភ ច្បាប់និងដែនអធិប្បតេយ្យខ្មែរ ក៏ដូចជាការអនុវត្តនយោបាយចិន២របស់ កឹម មនោវិទ្យាដែលមានការគាំទ្រនិងបង្អែកពីលោក កឹម សុខា នោះ គឺជាកិច្ចការរបស់ អាជ្ញាធរភ្នំពេញជាអ្នកគិតគូរសំរេចចុះ។ ប៉ុន្តែផេកកូនខ្មែរសូមជូនយោបលដល់មេដឹកនាំ Cnrp ត្រូវចាប់ផ្តើមពិចារណាថាតើ «ត្រូវនាំគ្នាការពារបុគ្គល កឹម សុខានិង កឹម មនោវិទ្យា ដែលកំពុងបំពានច្បាប់ហើ ក៏អាចនាំអោយបក្ស Cnrp រលាយ «រឺមួយក៏» ត្រូវនាំគ្នាការពារបក្ស រក្សាភាពស្អាតស្អំរបស់បក្សដោយរើស មេដឹកនាំថ្មី ព្រោះប្រភពអ្នកការទូតដែលបានហៅលោក កឹម សុខា ទៅបាងកកកាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧បានបញ្ជាក់ថា គោលបំណងនៃជំនួបនេះ គឺចង់បានការបកស្រាយបំភ្លឺពីលោក កឹម សុខា ជំវិញការបែកធ្លាយព័ត៌មានផ្សេងៗចុងក្រោយនេះ ជាពិសេសរឿងទំនាក់ទំនងជាមួយចារកម្ម បរទេស ~ រឿង NDI-IRI-CANVAS និងរឿង កឹម មនោវិទ្យា ជាមួយក្រុមជ្រុលនិយមតៃវ៉ាន់៕