Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ បន្តចុះត្រួតពិនិត្យអនុលោមភាព ហាងលក់ទូរស័ព្ទមួយកន្លែង នៅខណ្ឌទួលគោក

02-09-2017 18:21

(ភ្នំពេញ)៖ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចុះត្រួតពិនិត្យអនុលោមភាពហាងលក់ទូរស័ព្ទមួយកន្លែង ស្ថិតនៅភូមិសាស្រ្តខណ្ឌទួលគោក រាជធានីភ្នំពេញ។

សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ ក៏សូមអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបមេត្តា ជួយបំពេញកាតព្វកិច្ច ពន្ធអាករគ្រប់ទំនិញទាំងអស់ដែលនាំចូលពីបរទេស។

ជាមួយគ្នានេះ សាខាគយ និងរដ្ឋាកររាជធានីភ្នំពេញ នឹងបន្តយុទ្ធនាការចុះត្រួតពិនិត្យតាមឃ្លាំងផ្ទុកទំនិញ និងហាងនៅក្នុងរាជធានីភ្នំពេញកាន់តែខ្លាំងផងដែរ៕