(ភ្នំពេញ)៖ បន្ទាប់ពីក្រុមហ៊ុន Apple Inc. បានចាប់ដៃគូជាមួយក្រុមហ៊ុនក្នុងស្រុកមួយនៃទីផ្សារលក់ទូរស័ព្ទនៅកម្ពុជាមក និងបានចាត់តាំង Falcon Tech ជាតំណាងអ្នកចែកចាយរាល់ផលិតផលរបស់ Apple (iPod, iPad, iPhone, Mac, Apple TV, និង Accessories) ដែលទទួលសិទ្ធិ ស្របច្បាប់ក្នុងការនាំចូលទីផ្សារកម្ពុជាប្រកបដោយភាពត្រឹមត្រូវទៅតាមច្បាប់នៃប្រទេស។
បន្ទាប់ពីបានទទួលសិទ្ធិចែកចាយផលិតផល Apple ជាផ្លូវការមកនេះក្នុងរយៈពេលប្រហែលជា២ខែប៉ុណ្ណោះ សង្កេតឃើញថា Falcon Tech ហាក់ដូចជាមានសន្ទុះយ៉ាងកំហុកក្នុងការជំរុញ និងផ្សព្វផ្សាយទៅកាន់ទីផ្សារអំពីផលិតផលដែលមានការធានាស្របច្បាប់មួយឆ្នាំពីរោងចក្រ Apple និងមានការទទួលខុសត្រូវខ្ពស់ពីដៃគូចែកចាយ Falcon Tech។
ម្យ៉ាងវិញទៀតអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺស្ទើរតែគ្រប់ហាងទូរស័ព្ទទូទាំងខេត្តក្រុងឃើញមានការផ្សព្វផ្សាយ និងបានតាំងក្នុងទូនូវផលិតផល Apple ជាពិសេស iPhone 6-32GB ដែលកំពុងទាក់ទាញទឹកចិត្ត ចំណាប់អារម្មណ៍អ្នកប្រើប្រាស់ និងអ្នកលក់ប្រ៊េនផ្សេងៗជាច្រើន។
តាមសកម្មភាពជំរុញបែបនេះថា តើ Falcon Tech នឹងមានយុទ្ធសាស្រ្ត និងសកម្មភាពអ្វីប្លែកតទៅទៀត។ សូមរង់ចាំមើលទាំងអស់គ្នាទៅមើល !