(ភ្នំពេញ)៖ ហាងកាហ្វេ Amazon សាខាផ្សារទី៥៩ ​បើបានបើកដំណើរការជាផ្លូវការហើយ នៅថ្ងៃទី០២កញ្ញានេះ ទីតាំងធំទូលាយជាងមុន បោះទុនកាន់តែច្រើនមុន រហូតដល់ទៅជិតកន្លះលានដុល្លារ ការតុងតែងលំអរហាង ដ៏ទាន់សម័យ រួមផ្សំនឹងការនាំចូលរសជាតិកាហ្វេដ៏ឈ្ងុយឆ្ងាញ់ និងមានច្រើនជម្រើស សម្រាប់អតិថិជន គ្រប់វ័យ ជាពិសេសសម្រាប់យុវវ័យ អាចអញ្ជើញទៅពិសាបាន​​ ដែលស្ថិតនៅ លើផ្លូវម៉ៅសេទុង កែងនឹងផ្លូវត្រជាក់ផ្អែម ។

លោកសុធន ឈូធៀន នាយកគ្រប់គ្រង PTT នៅកម្ពុជា បានថ្លែងថា «ហាងកាហ្វេ Amazonនេះ ជាសាខាទី៥៩ហើយ នៅទូទាំងកម្ពុជា ហើយការពង្រីកសាខាច្រើននៅកម្ពុជានេះ គឺដោយសារតែកាហ្វេ Amazon មានរសជាតិកាហ្វេឈ្ងុយឆ្ងាញ់ គុណភាពខ្ពស់ អនាម័យល្អ មិនប៉ះពាលដល់សុខភាព សម្រាប់ការរចនាហាង ក៏ពោរពេញដោយ បរិយាកាសល្អ ពិសេស មានច្រើនរសជាតិ ទៅតាមតម្រូវការ របស់អតិថិជន»។

លោកស្រី ពឹង ហួយល័ង និងកញ្ញា ចែម ដារ៉ាសុខុម ដែលជាម្ចាស់ហាង កាហ្វេ Amazon សាខាទី៥៩ បានថ្លែងផងដែរថា មូលហេតុដែលសម្រេចចិត្ដ ​បើកហាង Brand កាហ្វេ Amazon មកកម្ពុជា និងជ្រើសរើសទីតាំង នៅលើផ្លូវម៉ៅសេទុង កែងត្រជាក់ផ្អែមនេះ ដោយសារតែសម្លឹងឃើញថា ប្រជាពលរដ្ឋកម្ពុជាយើង គឺគ្រប់វ័យតែម្ដង មានការគាំទ្រខ្ពស់ ពេញនិយមពិសាកាហ្វេ ពិសេសគឺ Brand កាហ្វេ Amazon ហើយសម្រាប់ទីតាំងនេះវិញ គឺជាកន្លែបណ្តុំទៅដោយអ្នកធ្វើអាជីវកម្មច្រើន សិស្សសាលា និងជាកន្លែងពេញនិយមររបស់ភ្ញៀវជាតិ-អន្ដរជាតិ និងយុវវ័យផងដែរ»។

លោកស្រី ពឹង ហួយល័ង ថ្លែងបន្ដថា «ហាងកាហ្វេ Amazonនេះ គឺយើងបានរៀបចំរចនាយ៉ាងល្អឥតខ្ចោះ ទីតាំងក៏ធំទូលាយ បុគ្គលិកយើងក៏ច្រើន សេវាកម្មក៏រហ័សទាន់ចិត្ដ កន្លែងចតក៏ងាយស្រួល ពិសេសយើងមានប្រម៉ូសិនជាច្រើន ជូនដល់អតិថិជន»។

ក្នុងថ្ងៃបើកសម្ភោធហាងថ្មីនេះ ហាងកាហ្វេ Amazon សាខាទី៥៩ គឺមានការបញ្ចុះតម្លៃ២០% រាល់គ្រប់ភេសជ្ជៈ ចាប់ថ្ងៃនេះរហូតដល់ថ្ងៃទី០៨ ខែកញ្ញាខាងមុខនេះ ៕