(ភ្នំពេញ)៖ សកម្មភាពចុះទៅជួបអ្នកឈ្នះ និងការជួបសម្ភាសផ្ទាល់ ពីដំណើរការលក់នៅលើទីផ្សារ បានរយៈពេល ត្រឹមតែ១សប្តាហ៍ប៉ុណ្ណោះ ផលិតផលឆ្នោតកោស របស់ក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ មានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជនរបស់ខ្លួន ។

ជាក់ស្តែង អ្នកស្រី រិន្ទ ស្រីណែត ជាកម្មការនីរោងចក្រ មានអសយដ្ឋាននៅផ្សារត្រយឹង ភូមិពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ជាអតិថិជនឈ្នះរង្វាន់ ១២លានរៀល ពីឆ្នោតកោសប្រភេទនាគ នាំលាភ បានឈ្នះកាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ។

អ្នកស្រីក៏មិននឹកស្មានថាខ្លួនមានសំណាងបែបនេះដែរ ដោយបានចំណាយទឹកប្រាក់ត្រឹមតែ ៤,០០០រៀលប៉ុណ្ណោះ ។

ក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ ជាក្រុមហ៊ុនមានអាជ្ញាប័ណ្ណពេញលេញដែលត្រូវបានអនុម័តដោយក្រសួងហិរញ្ញវត្ថុនៅព្រះរាជាណាចក្រកម្ពុជា។ ចាប់ផ្ដើមក្នុងឆ្នាំ២០១៣ ក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ គឺជាផ្នែកកម្សាន្ត ដែលផ្តល់ជូននូវការផ្សងសំណាង ដ៏គួរឱ្យចាប់អារម្មណ៍ ដែលអាចចូលបាន និងអាចរកបាន សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ ក៏មានសកម្ម ជួយដល់សហគមន៍របស់ប្រទេសជាតិយើង ហើយបានចូលរួមចំណែកយ៉ាងទៀងទាត់ ចំពោះបុព្វហេតុអភិវឌ្ឍន៍សង្គម និងគម្រោងនានា ដើម្បីជួយកាត់បន្ថយភាពក្រីក្រ និងកែលម្អស្តង់ដារសុខភាព និងការអប់រំនៅក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ ជាក្រុមហ៊ុនដំណើរនូវឆ្នោតផ្សងសំណាង ៣ប្រភេទគឺ ឆ្នោតឡូតូ ៦/៣៩លេខ ប្រភេទឆ្នោតនាគសំណាង និងប្រភេទឆ្នោតកោស ដែលទើបតែដំណើរការថ្មីៗនេះ ជាមួយនឹងរង្វាន់យ៉ាងធំដែលកំពុងតែរង់ចាំលោកអ្នក ។

ក្រុមហ៊ុន ឡាក់ឃី ដ្រេហ្គន ឡូតូ ក៏ក្រុមហ៊ុនលេចធ្លោមួយ ដែលហ៊ានចំណាយរង្វាន់ មានទឹកប្រាក់ច្រើនសន្ទឹក ជូនប្រជាជនកម្ពុជា ជាជាងក្រុមហ៊ុនដ៏ទៃទៀត។

បើលោកអ្នកចាប់អារម្មណ៍ ចង់ធ្វើជាភ្នាក់ងារលក់ សូមទំនាក់ទំនងតាមរយះ ៖ ០១៦ ៧៧៧ ៦១២ ឬ ចូលទៅកាន់គេហទំព័រ: www.luckydragonlotto.com ។

មើលការសម្ភាសផ្ទាល់ https://youtu.be/C_yHSdWUQrM