(ភ្នំពេញ)៖ បន្ទាប់ពីមានរិះគន់ពីព្រះសង្ឃ ប៊ុត ប៊ុនតិញ តាមរយៈវិទ្យុអាស៊ីសេរីកាលពីយប់មិញ ជុំវិញការធ្វើយុទ្ធនាការ៣០ថ្ងៃរបស់លោក ពេជ្រ ស្រស់ រ៉ៃអង្គាសប្រាក់ដើម្បីចូលរួមកសាងចេតិយ, នៅថ្ងៃទី០២​ ខែកញ្ញា ឆ្នាំ២០១៧នេះ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានចេញវិដេអូប្រតិកម្ម ខ្លាំងៗចំពោះព្រះសង្ឃ ប៊ុត ប៊ុនតិញ ដែលបានរិះគន់ និងចោទលោក ពេជ្រ ស្រស់ ថា «ពេជ្រ ស្រស់ ទៅធ្វើការសាមញ្ញៗ និងជាមួយមឈូសខ្មោច» ហើយត្រូវ បានប្រធានគណបក្សរូបនោះ បានថ្លែងប្រតិកម្មខ្លាំងៗតាមរយៈវិដេអូវិញថា ព្រះតេជគុណ ប៊ុត ប៊ុនតិញ ទៅវិញទេ ដែលកំពុងបន្ថោកកេរ្តិ៍ឈ្មោះសពលោកបណ្ឌិត កែម ឡី យ៉ាងខ្លាំង, ចុះការដែលព្រះអង្គ ប៊ុត ប៊ុនតិញ ធ្វើគណៈកម្មការរ៉ៃអង្គាសប្រាក់បុណ្យលោកបណ្ឌិត កែម ឡី វិញ យ៉ាងមិញដែរ ?

ជុំវិញការចោទប្រកាន់នេះ, លោក ពេជ្រ ស្រស់ បានប្រកាសបបួលព្រះអង្គ ប៊ុត ប៊ុនតិញ ទៅស្បថឲ្យស្លាប់ភ្លាមៗ នៅមុខផ្នូរលោកបណ្ឌិត កែម ឡី នៅស្រុកកំណើត ខេត្តតាកែវ ជុំវិញការចោទលោក ពេជ្រ ស្រស់ កំពុងបន្ថោកសពលោក កែម ឡី។ លោក ពេជ្រ ស្រស់ បានអះអាងថា លោកមិនអាចទទួលយកបានឡើយ ចំពោះការចោទប្រកាន់មកលើរូបលោក។ តើយុទ្ធនាការ៣០ថ្ងៃរបស់លោកដើម្បីរ៉ៃអង្គាសប្រាក់ចូលរួមកសាងចេតិយជូនលោកប​ណ្ឌិត កែម ឡី ខុសដែរឬ ?

សូមស្តាប់ការចេញសេចក្តីថ្លែងការណ៍របស់លោក ពេជ្រ ស្រស់ និងការប្រតិកម្មខ្លាំងៗចំពោះព្រះសង្ឃ ប៊ុត ប៊ុនតិញ៖