(ភ្នំពេញ)៖ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៧នេះ សិស្សានុសិស្សថ្នាក់ទី១២ ដែលទើបប្រឡងបាក់ឌុបក្នុងពេលថ្មីៗនេះ អាចមកដាក់ពាក្យសិក្សានៅសាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) បាន បើទោះបីជាលទ្ធផលមិនទាន់ចេញក៏ដោយ។

AUPP ជាសាកលវិទ្យាល័យតែមួយគត់នៅកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី សិក្សាសញ្ញាបត្រពីរ (Dual Degree Programs) ជាមួយសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។

ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់អប់រំ​ និងទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់បំណាច់ ខែកញ្ញា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕