(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News TV ដែលបានផ្សាយផ្ទាល់ពីកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោង២៣៖១៥នាទី ថ្ងៃទី០១ ខែកញ្ញានេះ អគ្គិភ័យដែលឆាបឆេះហាងសាច់អាំង ហេងហេង 2A នៅខណ្ឌទួលគោក បានរលត់ហើយ បន្ទាប់ពីឆាបឆេះស្ទើរទាំងស្រុង។
ខណៈអគ្គិភ័យកំពុងឆាបឆេះ ឃើញវត្តមានលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ចុះមកពិនិត្យនៅកន្លែងកើតហេតុទាំងកណ្តាលផ្ទាល់តែម្តង។
មូលហេតុយ៉ាងណានោះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ, ចំណែករថយន្តពន្លត់អគ្គិភ័យប្រើប្រាស់អស់១០គ្រឿង៕