Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលខេត្តព្រះវិហារ​ ជូនដំណឹងឲ្យពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច៥ មកដាក់ពាក្យបណ្តឹងចាប់ពីថ្ងៃទី៤ កញ្ញា ដល់ថ្ងៃទី៣ តុលា ដើម្បីដោះស្រាយបញ្ចប់

01-09-2017 21:19

(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ជូនដំណឹងដល់ប្រជាពលរដ្ឋដែលមានជម្លោះដីធ្លី ជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ច ចំនួន៥ ក្នុងស្រុកត្បែងមានជ័យ ស្រុកឆែប និងស្រុកជ័យសែន ឲ្យទៅដាក់ពាក្យបណ្ដឹង ព្រោះក្រុមការងារជំនាញចាប់ផ្ដើមធ្វើអត្តសញ្ញាណគ្រួសារ និងអត្តសញ្ញាណក្បាលដី។

សេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត ដែលចុះហត្ថលេខាដោយ លោក អ៊ុន​ ចាន់ដា អភិបាលខេត្ត ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់នេះ បញ្ជាក់ថា ពលរដ្ឋដែលមានជម្លោះត្រូវទៅដាក់ពាក្យបណ្ដឹង ចាប់ពីថ្ងៃទី០៤ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៧ ដោយកំណត់យកទីតាំងសាលាស្រុកជ័យសែន, សាលាស្រុកឆែប និងសាលាស្រុកត្បែងមានជ័យ។

ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖