(ភ្នំពេញ)៖ ស្របតាមការប្រកួតប្រជែងទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្ន ប្រាសាក់បានបន្ថែមរយៈពេលសន្សំ ដើម្បីបំពេញតម្រូវការអតិថិជន ដែលកំពុងតែមានការកើនឡើង ដែលមានបំណងបង្កើនប្រាក់ចំណូលបន្ថែម ពីលំហូរទឹកប្រាក់ ដែលនៅសល់ និងត្រូវការទុនបង្វិល ក្នុងរយៈពេលខ្លី ដើម្បីទ្រទ្រង់ដល់អាជីវកម្មរបស់ខ្លួន។
លោក សាយ សូនី នាយកប្រតិបត្តិគ្រប់គ្រងទីផ្សារ បានថ្លែងថា៖ «ឥឡូវនេះ អតិថិជនមានជម្រើស ច្រើនក្នុងការជ្រើសរើសរយៈពេល ដាក់ប្រាក់បញ្ញើ មានកាលកំណត់ ចាប់ពីមួយខែឡើងទៅ សមស្របតាមគោលដៅ និងលំហូរទឹកប្រាក់ របស់ពួកគាត់ ដោយសារយើង បានបន្ថែមរយៈពេលដាក់ប្រាក់បញ្ញើ ២ខែ, ៤ខែ និងខែ៥ ពេលលើរយៈពេលនៃគណនីប្រាក់បញ្ញើ មានកាលកំណត់ ដែលមានស្រាប់។ ការកែប្រែអត្រាការប្រាក់នេះ មានសុពលភាពចាប់ពីថ្ងៃទី០១ ខែកញ្ញានេះតទៅ។ បច្ចុប្បន្ន ប្រាសាក់កំពុងផ្តល់សេវាប្រាក់បញ្ញើសន្សំច្រើនបែប ជូនដល់អតិថិជន ដើម្បីឲ្យពួកគាត់អាចគ្រប់គ្រងសាច់ប្រាក់តាមតម្រូវការ។ ដូចនេះ អតិថិជនម្នាក់ អាចរីករាយជាមួយនឹងគណនីប្រាក់បញ្ញើ មានកាលកំណត់ ពី១ខែដល់៣៦ខែ ជាមួយនឹងអត្រាការប្រាក់ខ្ពស់។
គណនីបញ្ញើ មានកាលកំណត់ មានពីរប្រភេទរួមមាន៖ គណនីបញ្ញើមានកាលកំណត់ចម្រើនការប្រាក់ប្រចាំខែ និងគណនីបញ្ញើ មានកាលកំណត់ចម្រើនការប្រាក់ចុងគ្រា។ គណនីបញ្ញើមានកាលកំណត់ចម្រើនការប្រាក់ប្រចាំខែ ផ្តល់ជូនចំណូលការប្រាក់ប្រចាំខែ ជូនអតិថិជន ខណៈដែលគណនីបញ្ញើ មានកាលកំណត់ចម្រើនការប្រាក់ចុងគ្រា ជាជម្រើសដ៏ល្អបំផុត ចំពោះអតិថិជន ដែលមានបំណងទទួលបានអត្រាការប្រាក់ខ្ពស់ ហើយប្រាក់ដើម និងអត្រាការប្រាក់ នឹងត្រូវទូទាត់នៅចុងគ្រា។ អតិថិជនអាចរីករាយជាមួយនឹងអត្រាការប្រាក់ខ្ពស់ បើប្រៀបធៀបជាមួយនឹងអត្រាការប្រាក់ក្នុងទីផ្សារ ដោយទទួលបានរហូតដល់ ៧.៧៥% ក្នុងមួយឆ្នាំ។
លើសពីការបើកគណនីបញ្ញើ មានកាលកំណត់នេះ អតិថិជននឹងទទួលបានការភ្ជាប់សេវាធនាគារចល័ត និងកាតអេធីអឹម ដ៏ស្រស់ស្អាតមួយ ដែលអាចធ្វើប្រតិបត្តិការដកប្រាក់ ផ្ទេរប្រាក់ ផ្ទេរប្រាក់តាមលេខសម្ងាត់ (Cash-by-Code) ទូទាត់វិក្កយបត្រទឹកនិងភ្លើង ទូទាត់វិក្កយបត្រទំនិញនិងសេវា ទិញកាតទូរស័ព្ទ និងសេវាជាច្រើនទៀតដោយឥតគិតថ្លៃ។
ប្រាសាក់ជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមបង្កើនកម្រិតជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាតាមរយៈការផ្តល់សេវាប្រាក់កម្ចី ប្រាក់បញ្ញើសន្សំ អេធីអឹម សេវាធនាគារចល័ត ផ្ទេរប្រាក់ ទូទាត់វិក្កយបត្រទឹកភ្លើង ទូទាត់ថ្លៃទំនិញនិងសេវា សេវាទូទាត់រហ័ស ម៉ាស៊ីនឆូតកាត ទិញកាតទូរស័ព្ទ ប្តូរប្រាក់ និងសេវាបើកប្រាក់បៀវត្ស។
នៅត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ប្រាសាក់មានទ្រព្យសកម្មសរុប ១,៥១៦លានដុល្លារ សម្ពៀតឥណទាន ១,២៤៧លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំ៧៨៤លានដុល្លារ បណ្តាញការិយាល័យ១៧៦ទីតាំង មានម៉ាស៊ីនអេធីអឹម១២៣ និងបុគ្គលិកជិត ៧,០០នាក់។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សាខាប្រាសាក់ ឬ ទូរស័ព្ទមកលេខ៖ 023 999 911 ឬ 086 999 911 ឬចូលទៅកាន់គេហទំព័រ www.prasac.com.kh៕