(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍ជនបទនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះបានចេញនូវសេចក្ដីប្រកាសព័ត៌មានមួយដល់បណ្ដាម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ឲ្យមានការប្រុងប្រយ័ត្ន និងរាយការណ៍ជាបន្ទាន់ទៅដល់ ធនាគារអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរមានសមត្ថកិច្ច ប្រសិនបើមានជនខិលខូចមួយចំនួនទារប្រាក់កម្រៃជាថ្នូរនឹងការទទួលបានឥណទាន និងសូមកំណត់អត្ថសញ្ញាណជននោះឲ្យបានច្បាស់លាស់ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
យោងតាមសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ការទារកម្រៃនេះគឺមិនស្រប់ច្បាប់ ធ្វើឲ្យមានការភ័ន្ដច្រឡំ និងប៉ះពាល់ដល់កេរ្ដ៍ឈ្មោះរបស់រាជរដ្ឋាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេសធនាគារអភិវឌ្ឍន៍ជនបទ។
ធនាគារអភិវឌ្ឍន៍ជនបទក៏បានបញ្ជាក់ជាថ្មីទៀតថា ធនាគារមិនយកកម្រៃណាមួយក្រៅពីកម្រៃផ្លូវការឡើយ ហើយការស្នើសូម
ឥណទានអតិថិជនគួរទំនាក់ទំនងដោយផ្ទាល់មកធនាគារអភិវឌ្ឍន៍ជនបទ ដោយមិនចាំបាច់ឆ្លងកាត់អន្ដរការីណាមួយឡើយ៕
សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទទាំងស្រុង៖