(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ លឹម ជាវុត្ថា, កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន សុគន្ធធារ៉ា, លោក ហួន លីហួ៖
* ព័ត៌មានជាតិ (Cambodia News)
១៖ នាយករដ្ឋមន្រ្តីកម្ពុជា-ឡាវ ឯកភាពគ្នាចំនួន៤ចំណុច ក្នុងការដោះស្រាយបញ្ហាព្រំដែន, មេដឹកនាំទាំង២ នឹងសរសេរលិខិតជូនប្រធានាធិបតីបារាំង ជួយផ្ទេរផែនទីពីខ្នាត ១/១០០ពាន់ មកខ្នាត១/៥០ពាន់
២៖ នាយករដ្ឋមន្ដ្រីឡាវប្ដេជ្ញាថា ការដោះស្រាយបញ្ហាព្រំដែនឈរលើគោលការណ៍ស្មើភាព មិត្តភាព មិនឲ្យនរណាខាតឬចំណេញនោះទេ
៣៖ លោក ពេជ្រ ស្រស់ ស្នើឲ្យក្រុមគ្រួសារលោក កែម ឡី ពិចារណាប្ដឹងទៅសមត្ថកិច្ច ឬតុលាការ ឲ្យបើកការស៊ើបអង្កេតទៅលើប្រាក់ ដែលគណៈកម្មការមុនប្រមូលបាន តែមិនបានដល់ដៃម្ដាយ និងប្អូនប្រុសលោកបណ្ឌិត កែម ឡី
៤៖ នាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ច័ន្ទអូឆា នឹងធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ខាងមុខនេះ
៥៖ ក្រសួងការងារដាក់កំហឹតឲ្យម្ចាស់រោងចក្រ ដែលប្រើបុគ្គលិកបរទេស សម្រាប់ឆ្នាំ២០១៨ ត្រូវដាក់សំណើរ មកក្រសួង ឲ្យបានមុនថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០១៧
៦៖ ព្រះរាជអាជ្ញាខេត្តក្រចេះ បញ្ជាឲ្យបិទចោលអណ្ដូងរ៉ែមាសខុសច្បាប់ នៅកណ្ដាលព្រៃចំនួន១១កន្លែង និងប្រកាសចាត់វិធានការតាមច្បាប់ ទៅលើម្ចាស់រណ្ដៅទាំងអស់
៧៖ ចាប់ពីថ្ងៃទី០១ ខែកញ្ញានេះតទៅ កម្មករ-កម្មការិនី និងសិស្សនិស្សិតតាមផ្ទះជួល ប្រើប្រាស់ទឹកតម្លៃត្រឹមតែ៨០០រៀលប៉ុណ្ណោះក្នុង១ម៉ែត្រគូប
៨៖ រាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រសួងការពារជាតិ ជ្រើសរើសទាហានជិត៤ពាន់នាក់បន្ថែមទៀត
៩៖ រថយន្តដឹកផាវផ្ទុះឆេះស្លាប់មនុស្ស២នាក់ខ្ទេចសពគ្មានសល់ ខណៈមនុស្សច្រើននាក់ផ្សេងទៀតរងរបួស នៅខេត្តបន្ទាយមានជ័យ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ចិនព្រមានថា តំបន់ឧបទ្វីបកូរ៉េ ពុំមែនជាល្បែងលេងនោះឡើយ និងមិនអនុញ្ញាតឲ្យសង្រ្គាមផ្ទុះឡើង នៅមុខទ្វារផ្ទះរបស់ខ្លួនដាច់ខាត
២៖ កូរ៉េខាងជើង «ទាត់ចោលសេចក្តីថ្លែងការណ៍ថ្កោលទោស របស់ក្រុមប្រឹក្សាសន្តិសុខ UN» ជុំវិញការបាញ់មីស៊ីលរំលងប្រទេសជប៉ុន!
៣៖ ប្រជាជនអាមេរិករាប់ម៉ឺននាក់ «ចុះហត្ថលេខាលើញត្តិមួយ ទាមទារឲ្យសេតវិមានចាត់បញ្ចូលកំពូលមហាសេដ្ឋី George Soros ជាភេរវករក្នុងស្រុក និងរឹបអូសទ្រព្យសម្បត្តិទាំងអស់»
៤៖ មន្ត្រីជាន់ខ្ពស់រុស្ស៊ី៖ «អាមេរិកដេញមន្ត្រីទូតយើងប៉ុន្មាននាក់មកផ្ទះវិញ យើងក៏ដេញមន្ត្រីទូតអាមេរិកក្នុងចំនួនប៉ុណ្ណោះត្រឡប់ទៅស្រុកវិញដែរ» ៕