(ភ្នំពេញ)៖ កម្លាំងនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ចុះបង្ក្រាបទីតាំងម៉ាស្សាមួយកន្លែង នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងក្រោមការដឹកនាំផ្ទាល់ពី លោក ចាន់ កិត្តិខុម ស្នងការរង និងស្ថិតក្រោមការសម្របសម្រួលពី ព្រះរាជអាជ្ញារង គុជ គឹមឡុង សហការជាមួយកម្លាំងនគរបាលមូលដ្ឋានផងដែរ។
ការចុះបង្ក្រាបទីតាំងម៉ាស្សា និងបង្កប់សេវាផ្លូវភេទនេះ កម្លាំងនគរបាលជំនាញឃាត់ខ្លួនស្ដ្រីម្នាក់ ឈ្មោះ ញ៉ែត ស្រីម៉ុម អាយុ៤៥ ដែលជាមេការ និងជាម្ចាស់ទីតាំងនេះ ហើយក្នុងនោះក៏រកឃើញស្ដ្រីបម្រើការចំនួន៦នាក់ទៀតផងដែរ។ ក្នុងនោះកម្លាំងនគរបាលជំនាញ ក៏បានរកឃើញវត្ថុតាងមួយចំនួនផងដែរ។
ក្រោយឃាត់ខ្លួន ស្ដ្រីមេការរូបនេះក៏បានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕