(ភ្នំពេញ)៖ តារាចម្រៀងរ៉េបល្បី ក្នុងផលិតកម្មហង្សមាស លោក G-Devith ដែលគេស្គាល់ថា ជាម្ចាស់បទ«រាំញីកែងជើង» បានយកថ្ងៃខួបកំណើត របស់ខ្លូនមកធ្វើកម្មវិធីសប្បុរសធម៌មានឈ្មោះថា G FUND By G-Devith ដើម្បីរ៉ៃអង្គាសថវិកាយកទៅ សាងសង់សាលារៀនមួយខ្នង គឺអនុវិទ្យាល័យព្រះពុទ្ធសេរី នៅឃុំដំបូករូង ស្រុកភ្នំស្រូច ខេត្តកំពង់ស្ពឺ ដើម្បីជួយសម្រួលដល់សិក្សា របស់ប្អូនៗនៅមូលដ្ឋាននេះ ឱ្យមានភាពងាយ​ស្រួល ក្នុងសិក្សាក្រេបយកចំណេះវិជ្ជា និងចូលរួមកាត់បន្ថយភាពក្រក្រី របស់អាណាព្យាបាលផងដែរ។

ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ នឹងមានការប្រគុំតន្ត្រីសប្បុរសធម៌របស់លោក G-Devith ចាប់ពីម៉ោង៣រសៀលរហតដល់ម៉ោង ៧ល្ងាច ដែលមាន Show ពិសេសៗ ពីក្រុមលោក G-Devith ដែលមិនធ្លាប់មានពីមុនមកក្នុងប្រទេសកម្ពុជា ហើយក៏មានវត្តមានតារា Original ផ្សេងៗ ទៀតចូលរូមផងដែរដូចជា៖ លោក ហេង ពិទូ កញ្ញា អេនដា កញ្ញា ទេប បូព្រឹក្ស លោក នី រត្ននា លោក PeyPey Dy លោក Tempo and T.O។

គោលបំណងតែមួយគត់ របស់លោក G-Devith គឺចង់ឃើញប្អូនៗ មានសាសារៀនសមរម្យ ពីព្រោះសព្វថ្ងៃនេះសិស្សអនុវិទ្យាល័យ ទាំងនោះ បានកំពុងខ្ចីសាលារៀនបឋម ដើម្បីរៀនអស់រយៈពេលជាង៥ឆ្នាំមកហើយ។ ដោយលោកបានចុះទៅមើលស្ថានភាព សាលានោះផ្ទាល់ពិតជា មានភាពលំបាកណាស់ លោកមានក្តីអាណិតអាសូរពេកក្រៃ ទើបធ្វើឲ្យលោកមានគំនិតនេះឡើង។

លោកសង្ឃឹមថា អ្នកទាំងអស់គ្នាមកគ្រាំទ្រកម្មវិធីនេះ រួមចំណែកសាងសាលារៀន១ខ្នងនេះ ជាមួយលោក G-Devith។ កម្មវីធី G FUND នេះនឹងធ្វើឡើង នៅសាលមហាស្របកោះពេជ្រ ចាប់ផ្តើមលក់សំបុត្រពីថ្វៃនេះតទៅ សូមទំនាក់ទងមកកាន់លេខ៖ ០៦៩៣៤៨២២២ រឺ០១៥៤៣១៨៨០ (០១៥៥៥៥៤៧០ សំរាប់ភាសាអង់គ្លេស)។ G FUND មានការឧបត្ថមធំដោយ ភេសជ្ជះប៉ូវកម្លាំងពិសេស G Park និងទឹកប្រទាល SUSUSI Aloe Vera៕

សូមចូលរួមទាំងអស់គ្នាដើម្បីកិច្ចការមនុស្សធម៌ជូនសាលារៀន១ខ្នង! សំបុត្រអ្នក១សន្លឹក ស្មើរនឹងសាលារៀន១ខ្នង!