(សៀមរាប)៖ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ ដឹកនាំកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខេត្ត ជុំវិញបញ្ហាការរៀបចំសណ្ដាប់ធ្នាប់ផ្លូវសាធារណៈ ការរៀបចំណតរថយន្ត និងផ្សព្វផ្សាយ អំពីការចុះឈ្មោះបោះឆ្នោត។
ក្នុងនោះអភិបាលខេត្តសៀមរាប បានណែនាំជាថ្មីម្តងទៀត ទៅសមត្ថកិច្ច រដ្ឋបាលក្រុង និងអង្គភាពព័ន្ធទាំងអស់ ត្រូវអនុវត្តឲ្យខាងតែបាន ក្នុងពេលដ៏ឆាប់ខាង គឺត្រូវរៀបចំចិញ្ចើមផ្លូវសម្រាប់ថ្មើរជើង ចំណតយានយន្ត និងសណ្តាប់ធ្នាប់ក្នុងតំបន់ផប់ស្ត្រីត ផ្សារលើធំថ្មី និងផ្សារក្រោមផងដែរ៕