(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីកាលបរិច្ឆេទ និងទីកន្លែងសម្រាប់ប្រឡងជ្រើសរើស មន្រ្តីឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ណ មន្ដ្រីនគរបាលថ្នាក់ជាតិ​​ និងថ្នាក់រាជធានី-ខេត្ត។

ការប្រឡងសម្រាប់ក្របខណ្ឌមន្រ្តីនគរបាល នៅអង្គភាពអន្តរាគមន៍ និងអង្គភាព តម្រួតបទបញ្ជា សម័យប្រឡងនឹងប្រព្រឹត្ដទៅនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅវិទ្យាល័យជាស៊ីម សន្ធរម៉ុក។

ចំណែកការប្រឡងសម្រាប់ការជម្រើសរើសមន្រ្តីនគរបាលនៅតាមរាជធានី-ខេត្ត នឹងធ្វើឡើងនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅតាមបណ្ឌលមួយចំនួន។

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ ខាងក្រោមនេះ៖​