(ភ្នំពេញ)៖ រថយន្ត Range Rover Velar បានមកទីផ្សារកម្ពុជាជាផ្លូវការ ដែលជាទីផ្សារដំបូងគេបង្អស់ នៅតំបន់អាស៊ីអាគ្នេយ៍ ដែលនាំចូលសិទ្ធិផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia និងចែកចាយនូវរថយន្ត Jaguar Land Rover (JLR)។
រថយន្តម៉ូដែលថ្មីស្រឡាង ជារថយន្តម៉ូដែលថ្មីស្រឡាងពីត្រកូល Range Rover ដែលមានតំលៃសមរម្យ ១៦៣,០០០ដុល្លាអាមេរិក។
តំលៃខាងលើនេះ រួមបញ្ចូលអត្ថប្រយោជន៍ ជាច្រើនដូចខាងក្រោម៖
១៖ កញ្ចប់សេវាកម្មថែទាំជួសជុល រថយន្តដោយឥតថ្លៃរយៈ៥ឆ្នាំ ឬ៦៥០០០គីឡូម៉ែត្រ (មានតម្លៃ១ម៉ឺនដុល្លារអាមេរិក) ដែលមានការផ្តល់សេវាមួយដង ក្នុងមួយឆ្នាំ ឬ១៣០០០គីឡូម៉ែត្រ រួមបញ្ចូលដោយឥតគិតថ្លៃ លើកម្លាំងពលកម្ម គ្រឿងបន្លាស់សុទ្ធ (ភ្ជាប់ជាមួយនូវការធានា លើគ្រឿងបន្លាស់រយៈពេល១២ខែ) និងប្រេងម៉ាស៊ីន និងប្រេងរថយន្តដទៃទៀត។
២៖ ការធានាពីរោងចក្ររយៈពេល៣ឆ្នាំ ឬ១០០,០០០គីឡូម៉ែត្រ (មានតម្លៃ៥ពាន់ដុល្លារអាមេរិក)។
៣៖ រថយន្តដែលផលិតឡើង សម្រាប់ប្រភេទប្រេង ដែលត្រូវបាននាំចូល និងដាក់លក់ដោយហាងលក់រថយន្តមួយទឹក គឺជារថយន្តផលិតឡើង សម្រាប់ទីផ្សារអឺរ៉ុប ដែលមានអាកាសធាតុត្រជាក់។
លើសពីនេះទៀតរថយន្តទាំងនេះ មិនត្រូវបានផលិតឡើង ដើម្បីប្រើប្រាស់ក្នុងប្រទេសកម្ពុជា ដែលមានគុណភាពប្រេង (ទាំងប្រេងម៉ាស៊ុត និងប្រេងសាំង) ខុសពីប្រទេសផ្សេងៗ។ ភាពខុសគ្នានៃគុណភាពប្រេងឥន្ធនៈ និងគ្រឿងម៉ាស៊ីនរថយន្ត តាមស្តង់ដារប្រេងនេះ បង្កអោយមានបញ្ហាលើដំណើរការរបស់រថយន្ត ដូចជាបញ្ហា Diesel Particulate Filter (DPF) និង បញ្ហា AD-BLUE (Additive)។
៤៖ ផលិតផលពីក្រុមហ៊ុន អ អិម អេ ខេមបូឌា ត្រឹមត្រូវតាមលក្ខខណ្ឌទីផ្សារកម្ពុជា ៖ តម្រូវតាមគុណភាពប្រេងឥន្ធនៈ (ស្តង់ដារប្រភេទប្រេង Euro)
៥៖ ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងប្រព័ន្ធកំដៅម៉ាស៊ីន សមស្របទៅតាមអាកាសធាតុត្រូពិច; គ្មានបញ្ហា Diesel Particulate Filter (DPF) និង គ្មានបញ្ហា AD-BLUE (Additive)
៥៖ អតិថិជនរថយន្តសុទ្ធទាំងអស់ ទទួលបាននូវព័ត៌មានពីសេវាកម្មផ្សេងៗ និងការតម្លើងប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយបង្អស់ (Software Upgrades) ដែលផ្តល់ជូនដោយមេជាង ដែលបានទទួលការបណ្តុះបណ្តាល និងទទួលស្គាល់ពីរោងចក្រផ្ទាល់ ប្រើប្រាស់នូវឧបករណ៍ជំនាញពីរោងចក្រ។
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖ លោក អ៊ូល ហ្សេបេកឺ នាយកគ្រប់គ្រងទូទៅផ្នែករថយន្ត Jaguar Land Rover
ក្រុមហ៊ុន អ អិម អេ ខេមបូឌា, អាគារតាំងលក់២៦៤A មហាវិថីសហព័ន្ធរុស្សី ក្រុងភ្នំពេញ
ទូរស័ព្ទលេខ៖ ០២៣ ៨៨៨ ៨១១៕