(ភ្នំពេញ)៖ ក្រោយពីបានបញ្ចេញរូបរាង ពិតប្រាកដនូវកំពូលទូរស័ព្ទដៃស្មាតហ្វូន Galaxy NOTE 8 ជាផ្លូវការ ទើបតែបានរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ ពេលនេះ ក្រុមហ៊ុនសាមសុង បានប្រកាសកម្មវិធីកម្ម៉ង់ទិញទុកជាមុន (Pre-Order) នូវកំពូលទូរស័ព្ទដៃស្មាតហ្វូតដ៏ស្រស់ស្អាតគឺ Galaxy NOTE 8 នៅប្រទេសកម្ពុជាហើយ។

រាល់ការកម្ម៉ង់ទូរស័ព្ទដៃ SAMSUNG GALAXY NOTE 8 នឹងមានថែមជូនកាស Samsung U Flex ជាមួយកាដូពិសេសជាច្រើន ឆាប់ឡើងស្តុកថែមជូនមានកំណត់។

ចំពោះការកម្ម៉ុងទិញទុកមុននូវកំពូលទូរស័ព្ទដៃ Samsung Galaxy Note 8 ពណ៌ខ្មៅ ឬពណ៌មាស ចំនួនមួយគ្រឿងអតិថិជននឹងទទួលបានការ ថែមជូនកាស Samsung U-Flex មួយដោយឥតគិតថ្លៃ ជាមួយនឹងគម្រោងស្មាតធំហ្មង ព្រមទាំងលេខពិសេស (Silver Number) ចំនួន១ផងដែរ តម្លៃរបស់ទូរស័ព្ទនៅក្នុងពេល Pre-order គឺ៩១៩ដុល្លារ។

កម្មវិធីពិសេសនេះ ផ្តល់ជូនគ្រប់ដេប៉ូចែកចាយ របស់ក្រុមហ៊ុនសាមសុង ដែលមានស្លាកសំគាល់ «PRE-ORDER HERE» ដែលចាប់ផ្តើមទទួល កម្ម៉ង់ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី២២ ខែកញ្ញានេះ ដោយស្តុកថែមជូនមានចំនួនកំណត់។ ដូច្នេះសូមប្រញាប់ឡើង ជាពិសេសសម្រាប់អ្នកដែលស្រឡាញ់ និងទន្ទឹងរង់ចាំ Galaxy NOTE 8 ទាំងអស់សូមប្រញាប់ស្វែងរក ដេប៉ូចែកចាយរបស់ក្រុមហ៊ុនសាមសុង ណាមួយដែលមានស្លាកសំគាល់ «PRE-ORDER HERE» ដើម្បីកម្ម៉ង់ទិញឥឡូវនេះកុំឲ្យឱកាសដ៏ល្អនេះ រំលងផុតឲ្យសោះ។

តោះមកមើលលក្ខណៈពិសេសខ្លះៗរបស់ Galaxy Note 8 ដូចខាងក្រោម៖

ភាពច្នៃប្រឌិតនៃរចនាបថ (Design Innovation) Samsung Galaxy Note 8 មានទំហំអេក្រង់ ៦.៣អ៊ីង ត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ ស្ទើរគ្មានគែម និងគែមកោងទាំងសងខាងផ្តល់នូវភាពផ្ដេកធំទូលាយ និងភាពបញ្ឈរខ្ពស់ខណៈដែលពណ៌របស់វាត្រូវបានបើកបង្ហាញលើអេក្រង់ ធំបំផុតនៃប្រភេទ phablet និងធ្វើឲ្យរូបភាពហាក់ដូចជាលោតផុសលើអេក្រង់នៅក្នុងដៃរបស់អ្នកតែម្តង។

កាមេរ៉ា (Camera) Galaxy Note 8 ភ្ជាប់ជាមួយកាមេរ៉ាភ្លោះនៅខាងក្រោយ ដែលមានទំហំរហូតដល់១២មេហ្គាភិចសែល ជាមួយមុខងារការពារ ភាពញ័រ (OIS) ធ្វើឲ្យអ្នកប្រើប្រាស់អាចថតរូបគ្រប់ស្ថានការណ៍ជាមួយនឹងរូបភាពភ្លឺច្បាស់ប្រកបដោយគុណភាពខ្ពស់ទោះបីស្ថិតនៅកន្លែងពន្លឺតិច យ៉ាងណាក៏ដោយ។ សម្រាប់មុខងារ Live Focus វាអាចឲ្យអ្នកធ្វើការគ្រប់គ្រងនូវជម្រៅរូបភាពដែលអាច ឲ្យយើងអាចកែសម្រួលរូបភាពដែលជា Background ទៅព្រាល (Blur) នៅក្នុង Preview Mode បន្ទាប់ពីអ្នកបានថតរូបហើយ។

កម្មវិធី និង លក្ខណៈពិសេសដែលភ្ជាប់ជាមួយ Galaxy Note 8 (Galaxy of Features and Services) អាវក្រោះការពារធូលី និងទឹក IP685
* Galaxy Note 8 ភ្ជាប់ជាមួយប្រព័ន្ធការពារទឹក ធូលីនៅលើទូរស័ព្ទ និងនៅលើប៊ិច S-Pen ដែលមានន័យថា យើងអាចប្រើប្រាស់ S-Pen សម្រាប់សរសេរទោះបីស្ថិតក្នុងស្ថានភាពភ្លៀងធ្លាក់ក៏ដោយ។
* Fast Wireless Charging កាលពី២ឆ្នាំកន្លងទៅ ក្រុមហ៊ុនសាមសុងបានណែនាំឆ្នាំងសាកឥតខ្សែ Galaxy Note 8 ភ្ជាប់ជាមួយបច្ចេកវិទ្យា ទំនើបបំផុតដែលមានសម្ថភាពសាកថ្មឆាប់ពេញ និងរហ័សជាងមុន។

* សម្ថភាពគ្មានដែនកំណត់៖ ជាមួយ RAM 6GB, ដែលអាចបន្ថែមមេម៉ូរីរហូតដល់ 256GB ដែលអាចឲ្យអ្នកលេងហ្គេម និងធ្វើការងារច្រើនមុខ ក្នុងពេលតែមួយ។

* ប៊ិច S-Pen មានលក្ខណៈវិវត្តន៍ទំនើបជាងមុន ដែលអាច ឲ្យអ្នកគូសវាសតាមចំណង់ដែលចង់បាន និងបង្កើតជារូបភាពរស់រវើកដែលយើងហៅថា Live Message សម្រាប់ផលិតរូបភាព GIF ដោយប្រើប៊ិចគូស, អាចកត់ត្រាបានភ្លាមៗនៅលើ Screen ងងឹតបានដល់១០០ទំព័រ, មុខងារបកប្រែ ភាសាអក្សរនៅលើរូបភាពបានទៀតផង។ បើ Galaxy Note8 ពិសេស និងឡូយយ៉ាងនេះហេតុអ្វីចាំបាច់ត្រូវរង់ចាំយូរ? តោះទៅធ្វើការកម្ម៉ង់ទិញទុក ឲ្យបានមុនព្រោះស្តុកថែមជូនមានកំណត់៕