(ភ្នំពេញ)៖ ដើម្បីលើកស្ទួយ និងសម្រួលដល់ការរស់នៅ របស់កុមារនៅក្នុងអង្គការនានា នៅកម្ពុជា ធនាគារ Maybank តែងតែរៀបចំកម្មវិធីសប្បុរសធម៌កិច្ចការសង្គមប្រចាំឆ្នាំ និងចូលរួមបរិច្ចាគសម្ភារៈប្រើប្រាស់ផ្សេងៗដល់កុមារ ក្នុងន័យជួយផ្គត់ផ្គង់ដល់ការចំណាយលើចំណីអាហារ និងសាលារៀន ហើយអ្វីដែលកាន់តែពិសេសនោះ កុមារទាំងអស់នឹងទទួលបានបទពិសោធន៍ល្អពីវិនិយោជិកនៃធនាគារ Maybank ទៀតផង។
ជាក់ស្ដែងនាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ធនាគារ Maybank បាននាំយកសំភារៈប្រើប្រាស់ជាច្រើន ជូនទៅដល់កុមារ
ដែលរស់នៅក្នុងអង្គការ លើកស្ទួយប្រជាពលរដ្ឋ (PIO) ក្នុងគោលបំណងជួយដល់ជីវភាព និងធ្វើយ៉ាងណាដើម្បីឲ្យពួកគេមាន
ឱកាសចាប់យកចំណេះដឹង ដែលអាចរួមផុតពីភាពក្រីក្រ។
លោកស្រី CYNTHIA LIAW នាយិកាប្រតិបត្តិនៃធនាគារ Maybank បានថ្លែងឲ្យដឹងថា «ថ្ងៃនេះយើងខ្ញុំមានសេចក្ដីរីករាយខ្លាំង
ក្នុងការនាំយកសម្ភារៈសប្បុរសធម៌នេះ មកជូនដល់កុមារក្នុងអង្គការលើកស្ទួយ ប្រជាពលរដ្ឋដោយមានការចូលរួម ពីថ្នាក់ដឹកនាំនៃធនាគារ សមាជិក និងសមាជិការនាំក្រុមប្រឹក្សាភិបាល របស់ធនាគារ តំណាងនិយោជិកធនាគារ អតិថិជន និងដៃគូរពាណិជ្ជកម្ម ហើយការប្រគល់ជូនសម្ភារៈសប្បុរសធម៌នេះឡើង ជាលក្ខណៈដៃគូសហការយូរអង្វែងរវាង ធនាគារ និងអង្គការលើកស្ទួយប្រជាពលរដ្ឋ»។
លោកស្រីបន្ដទៀតថា កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីជួយផ្គត់ផ្គង់ដល់ការចំណាយ លើចំណីអាហរ និងសាលារៀនហើយ
អ្វីដែលកាន់តែពិសេសជាងនេះ ទៅទៀតនោះគឺផ្គត់ផ្គង់ដល់កុមារ ដើម្បីឲ្យពួកគេមានឱកាស ចាប់យកចំណេះដឹង និងធ្វើយ៉ាង
ណារិះរកវិធីចាក់ផុតពីភាពក្រីក្រ នាពេលអនាគត៕