(ភ្នំពេញ)៖ ហាងទំនិញ Central Mall បានសហការជាមួយធនាគារកម្ពុជាសាធារណៈ បានរៀបចំកម្មវិធីពិសេស ដល់អតិថិជនដែលតែងតែគាំទ្រជាវទំនិញ នឹងទទួលបានការបញ្ចុះតម្លៃ១០ភាគរយភ្លាមៗ ទៅលើមុខទំនិញដែលកំពុងប្រមូលសិន និងទំនិញ ទូទៅក្នុងហាង។
ការផ្ដល់ជូននេះសម្រាប់តែអតិថិជន ដែលជាសមាជិកប័ណ្ណឥណទាន/ ឥណពន្ធរបស់ ធនាគារកម្ពុជាសាធារណៈតែប៉ុណ្ណោះ ដោយការបញ្ចុះតម្លៃនេះមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែសីហាដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧។
ហាង Central Mall មានលក់ផលិតផលសម្រាប់ ប្រើប្រាស់ជាច្រើនដូចជា វ៉ាលី កាបូបស្ពាយ ស្បែកជើង សម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរផ្សេងៗទៀតផង ដោយផលិតផលនោះសុទ្ធសឹង តែជាម៉ាកល្បីដែលមានដូចជាម៉ាក Vicotorinox , Samsonite , American Tourister , CROSSING , 5.11 Tactical , The North Face , Groovy៕