(ភ្នំពេញ)៖ សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា នឹងរៀបចំសិក្ខាសាលាជាលើកដំបូង ស្ដីអំពី «ទិដ្ឋភាពច្បាប់ និងបទដ្ឋានគតិយុត្ដ លើការវិនិយោគ វិស័យសំណង់នៅកម្ពុជា» នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដែលរៀបចំធ្វើឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ នេះបើតាមសេចក្ដីជូនដំណឹង របស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា ការរៀបចំសិក្ខាសាលានេះ សមាគមបានសហការជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ, អគ្គនាយកដ្ឋាន និងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការធ្វើបទបង្ហាញពីនីតិវិធីស្នើសុំអាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន, នីតិវិធីបង់ពន្ធ និងនីតិវិធីស្នើសុំតភ្ជាប់បណ្ដាញទឹក ចូលគម្រោងអភិវឌ្ឍផ្សេងៗ។
សេចក្ដីជូនដំណឹងដដែល បានបញ្ជាក់ទៀតថា សម្រាប់សិស្សសមាជិក អ្នកអភិវឌ្ឍលំនៅឋានកម្ពុជា ការចុះឈ្មោះឥតគិតថ្លៃ ហើយចំពោះក្រុមហ៊ុន ដែលមិនមែនជាសមាជិកសមាគម ការចុះឈ្មោះក្នុងម្នាក់ ៥០ដុល្លារ ហើយទទួលតែ១០០ក្រុមហ៊ុនប៉ុណ្ណោះ៕
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់សមាគមអ្នកអភិវឌ្ឍលំនៅឋានកម្ពុជា ខាងក្រោមនេះ៖