(ភ្នំពេញ)៖ ឪពុកបង្កើតរបស់ លោក អ៊ុច បូររិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ គឺឧបាសក អ៊ុច ខុន បានទទួលមរណភាព ដោយរោគាពាធក្នុងជន្មាយុ៩៦ឆ្នាំ កំពុងធ្វើបុណ្យនៅបុរីពិភពថ្មី ផ្ទះលេខ៣០ ផ្លូវលេខ២ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (ទល់មុខស្ថានីយ៍ទូរទស្សន៍អាស៉ីអាគ្នេយ៍)។

យោងតាមកម្មវីធីបុណ្យ សពរបស់ឧបាសក អ៊ុច ខុន ត្រូវតម្កល់រហូតដល់ថ្ងៃអាទិត្យ ទី០៣ ខែកញ្ញា ឆ្នាំ២០១៧ និងរៀបចំដង្ហែរទៅបូជាពីហេដ្ឋាននៅម៉ោង ៩ព្រឹក នៅវត្តសំរោងអណ្តែត នៅម៉ោង១០៖១៤នាទីព្រឹក៕