(ភ្នំពេញ)៖ នៅថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែកញ្ញា​ ឆ្នាំ​២០១៧ ក្រុមហ៊ុន ខេ (ខេមបូឌា) នឹងរៀបចំការតាំងបង្ហាញរថយន្ត ISUZU ស៊េរីថ្មីម៉ូដែល២០១៨ នៅផ្សារទំនើប​ ស៊ីធីម៉ល ចំនួន២​ថ្ងៃចាប់ពីម៉ោង៩:០០ព្រឹក ដល់​ម៉ោង៩:០០យប់​​ ដើម្បីអបអសារទរពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។

ក្នុងឱ​កាសតាំងបង្ហាញនេះផងដែរក្រុមហ៊ុននឹងមាននូវកម្មវិធីផ្តល់ជូនជាច្រើន សម្រាប់ការកក់ ឬទិញរថយន្ត ISUZU​ D-MAX​ Blue Power ​​​និង​ The New ISUZU mu-X ស៊េរីថ្មីម៉ូដែល២០១៨ដូចជា៖

*ការបញ្ចុះតម្លៃ ដែលមាន​ទឹកប្រាក់ចំនួន​ ​១,១៦៨ដុល្លារ ។

*ផ្តល់ជូនមាសសុទ្ធចំនួន៣ជី។

*ការធានាជូនពីរោងចក្រផ្ទាល់រយៈពេល០៣ឆ្នាំ ឬ​១០០,០00គីឡូម៉ែត្រ​។

✓ ទទួលបានការត្រួតពិនិត្យ ពីឥរិយាបទនៃការបើកបរតាមរយ:បច្ចេកវិទ្យា ISUZU​ INSIGHT ដ៏ទំនើបឈានមុខគេ។
ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនក៏មានកម្មវិធីបើកបររថយន្តសាកល្បង The New ISUZU mu-X ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ព្រមជាមួយឱកាសឈ្នះរង្វាន់ដូចជា៖

១. Galaxy Tab A7” ចំនួន១រង្វាន់

២. ​ប័ណ្ណទិញទំនិញនៅផ្សារទំនើប Aeon Mall ​ចំនួន៥រង្វាន់

សម្រាប់អតិថិជន ដែលមានបំណងទិញរថយន្តថ្មី អាចធ្វើការកក់ចាប់ពី៥០០ដុល្លារ នៅក្នុងកម្មវិធីតាំងបង្ហាញ រយៈពេល២ថ្ងៃខាងលើ នឹងមានឱកាសក្លាចជាម្ចាស់រថយន្ត ISUZU ស៊េរីថ្មីម៉ូដែល​២០១៨។ ជាមួយគ្នានេះដែរអតិថិជនអាចធ្វើការបង់រំលោះជាមួយធនាគារ កាណាឌីយ៉ា ដោយគ្រាន់តែបង់ចាប់ពី៣១១ដុល្លារ ក្នុង ១ខែ សម្រាប់រថយន្ត ISUZU D-MAX Blue Power និង៥៤៤ដុល្លា​ ក្នុង១ខែ សម្រាប់រថយន្ត The New ISUZU mu-X​ ស៊េរីថ្មីម៉ូដែល២០១៨។

សូមអញ្ជើញទទួលយកបទពិសោធន៍ដោយផ្ទាល់ពីរថយន្ត ISUZU D-MAX Blue Power និង The New ISUZU mu-X ដើម្បីជ្រាបកាន់តែច្បាស់​ពីការផ្លាស់ប្តូររូបរាងថ្មី និងការបំពាក់បន្ថែមលក្ខណ:​ពិសេសៗជាច្រើនរបស់រថយន្ដ​ ISUZU​ ស៊េរីថ្មីម៉ូដែល​២០១៨ ជាមួយបច្ចេក​វិទ្យា ISUZU INSIGHT​ ថ្មីចុងក្រោយ។

ព័ត៌មានលំអិតសូមទំនាក់ទំនងមកកាន់ទូរស័ព្ទ​៖ ០២៣ ៩៥០ ០៨៤ / ០៧៧ ៦៦៨ ៨៩៩ ឬ មកទស្សនា​ផ្ទាល់នៅអាគារតាំងបង្ហាញដែល​មានទីតាំង​នៅទល់មុខ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​​ភ្នំពេញ៕