(ភ្នំពេញ)៖ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧នេះ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០១៣ ត្រូវបានគេនិយាយតៗគ្នាថា ជាសាកលវិទ្យាល័យដែលលេចធ្លោជាងគេនៅកម្ពុជា។
ដើម្បីជ្រាបឱ្យកាន់តែច្បាស់ថា ហេតុអ្វីបានជាសាកលវិទ្យាល័យមួយនេះ មានភាពលេចធ្លោនិងមានការទទួលស្គាល់ជាសាកលវិទ្យាល័យឈានមុខគេខាងគុណភាពអប់រំនៅកម្ពុជា ខាងក្រោមជាចំណុចដែលត្រូវស្វែងយល់អំពី AUPP។
• AUPP ជាសាកលវិទ្យាល័យបែបអាមេរិកដំបូងនៅកម្ពុជា។ កម្មវិធីសិក្សានៅសាកលវិទ្យាល័យ AUPP ត្រូវបានរៀបចំ និងចងក្រងឡើងដោយសាកលវិទ្យាល័យ ដៃគូនៅសហរដ្ឋអាមេរិក។ កម្មវិធីសិក្សានៅ AUPP គឺដូចគ្នាបេះបិតទៅនឹងកម្មវិធីសិក្សានៅតាមបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក។
• AUPP ជាគ្រឹះស្ថានឧត្តមសិក្សាទី១ នៅកម្ពុជា ដែលផ្តល់ជូននិស្សិតនូវកម្មវិធីសិក្សាសញ្ញាបត្រពីរ (Dual Degrees) ជាមួយសាកលវិទ្យាល័យអាមេរិក មានដូចជាសាកលវិទ្យាល័យរដ្ឋហ្វតហេយស៍ (FHSU) និងសាកលវិទ្យាល័យអារីហ្សូណា (UA)។ កម្មវិធីសិក្សានេះអនុញ្ញាតឱ្យនិស្សិត AUPP ទទួលបានសញ្ញាបត្រពីរ បន្ទាប់ពីបញ្ចប់ការសិក្សាដោយជោគជ័យនៅ AUPP ដែលសញ្ញាបត្រមួយ ចេញដោយ AUPP និងសញ្ញាបត្រមួយទៀត ចេញដោយសាកលវិទ្យាល័យរដ្ឋហ្វតហេយស៍ (FHSU) ឬសាកលវិទ្យាល័យអារីហ្សូណា (UA)។
• សាស្រ្តាចារ្យជាង ៩០% នៅ AUPP ជាជនជាតិអាមេរិកាំង មានកម្រិតសិក្សាថ្នាក់បណ្ឌិត ហើយមានបទពិសោធន៍បង្រៀននៅតាមបណ្តាសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី កាណាដា និងបណ្តាប្រទេសអភិវឌ្ឍន៍ជាច្រើនទៀត។
• AUPP បានប្រារព្ធពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីជំនាន់ទី១ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ។ ១០០ % ក្នុងចំណោមនិស្សិតជ័យលាភីទាំងអស់ បានទទួលការងារនៅក្រុមហ៊ុន និងស្ថាប័នធំៗ និងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក អូស្រ្តាលី នូវែលហ្សេឡង់ ហើយភាគច្រើនទទួលបានអាហារូបករណ៍។
• តាមរយៈកិច្ចសហប្រតិបត្តិការអប់រំលើកម្មវិធីសញ្ញាបត្រពីរ (Dual Degrees) សាកលវិទ្យាល័យអារីហ្សូណាបានសម្រេចបង្កើតសាខាខ្លួននៅក្នុងសាកលវិទ្យាល័យ AUPP តែម្តង។
• និស្សិត AUPP ទទួលមានឱកាសចុះកម្មសិក្សាទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ AUPP បានបញ្ជូននិស្សិតទៅបំពេញកម្មសិក្សានៅតាមក្រុមហ៊ុន និងស្ថាប័នធំៗនិងកំពូលៗនៅបរទេស ដូចជានៅសហរដ្ឋអាមេរិក បារាំង ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន សិង្ហបុរីជាដើម និងជាពិសេសនៅអង្គការសហប្រជាជាតិនៅទីក្រុងញូយ៉ក និងអង្គការយូណេស្កូនៅទីក្រុងប៉ារីស។
• អគារសិក្សាថ្មីរបស់ AUPP ជាអគារសិក្សាសាកលវិទ្យាល័យធំ ហើយប្រណីតជាងគេនៅកម្ពុជា ដែលបំពាក់ទៅដោយបច្ចេកវិទ្យាទំនើបៗ និងបរិក្ខាររូបវ័ន្តសំបូរបែប ដែលអំណោយផលដល់ការសិក្សារបស់និស្សិត។
• AUPP ផ្តល់ឱកាសដល់និស្សិតក្នុងការចូលរួមកម្មវិធីផ្សេងៗ ដូចជាក្លឹបសិក្សាជាច្រើន សមាជិកការដឹកនាំសមាគមនិស្សិត កម្មវិធីចុះជួយសង្គមផ្សេងៗ ដូចជាកម្មវិធីបង្រៀនភាសាអង់គ្លេស កម្មវិធីបង្រៀនថ្នាក់ត្រៀមប្រឡងបាក់ឌុប និងដំណើរទស្សនកិច្ចសិក្សាជាដើម។
• និស្សិត AUPP ទទួលបានឱកាសក្នុងការប្រកួតប្រជែងដណ្តើមជ័យលាភីជាលក្ខណៈជាតិនិងអន្តរជាតិ។
កន្លងមក និស្សិត AUPP បានឈ្នះជ័យលាភីពីការប្រកួតដូចជា៖ ការប្រកួតទីផ្សារមូលបត្ររបស់ធនាគារ CIMB កម្មវិធីប្រកួត BMC Startup Accelerator កម្មវិធីប្រកួត Cellcard Lab កម្មវិធីប្រកួត Smartstart Young Innovator Program និងកម្មវិធីប្រកួត Go Ahead Challenge របស់ធនាគារ Maybank។
សម្រាប់សិស្សានុសិស្សដែលចង់ទទួលបានឱកាសទាំងនេះ សូមប្រញាប់មកទទួលព័ត៌មានបន្ថែមពី AUPP។ ចាប់ផ្តើមផ្តល់ប្រឹក្សាយោបល់អប់រំ និងទទួលពាក្យចូលរៀនចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ដំណាច់ ខែកញ្ញា ឆ្នាំ២០១៧។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ ០២៣-៩៩0-០២៣/ ០១២-២៦៦-៦៣១/ ០១២-៨៩៨-១២៤ ឬចូលទៅកាន់គេហទំព័រ៖ www.aupp.edu.kh៕