Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញប្រកាសតែងតាំង និងផ្ទេរតំណែងប្រធានមន្ទីរព័ត៌មានខេត្តកោះកុងថ្មី, លោក មុំ ម៉ាលីកា ជំនួសលោក កែវ សេដ្ឋ ដែលត្រូវចូលនិវត្តន៍

01-09-2017 09:18

(កោះកុង)៖ លោក ខៀវ កញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីភាពប្រកាសតែងតាំង និងផ្ទេរភារកិច្ចលោក មុំ ម៉ាលីកា ជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុងថ្មី ជំនួសលោក កែវ សេដ្ឋ ប្រធានមន្ទីរចាស់ដែលដាស់ឲ្យចូលនិវត្តន៍។ ពិធីនេះបានធ្វើឡើងដោយមានការចូលរួមពីសំណាក់លោក ផៃធូន ផ្លាមកេសន អភិបាលខេត្តស្តីទីកោះកុង រួមទាំងភ្ញៀវកិត្តិយសគ្រប់បណ្តាលអង្គភាពដែរ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ម្សិលមិញ។

ក្នុងពិធីប្រកាសតែងតាំង និងផ្ទេរតំណែងប្រធានមន្ទីរថ្មី លោក ខៀវ កាញារីទ្ធ បានថ្លែងថា ប្រព័ន្ធផ្សព្វផ្សាយទាំងអស់មិនថារបស់រដ្ឋ ឬឯកជននោះទេត្រូវធ្វើការ ផ្សព្វផ្សាយអ្វីជាការពិត សុក្រិត្យ ដើម្បីឲ្យអ្នកមើលជឿជាក់ ហើយវាមិនធ្វើឲ្យកើតបញ្ហា។ បើយើងផ្សាយអី្វគ្មានការពិត វាហាក់បីដូចជាយកដុំថ្ម១ដុំដាក់ លើទ្រូងយើងអញ្ជឹង ដូច្នេះលោកសូមឲ្យប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានក្នុងការងារ។

លោករដ្ឋមន្ត្រី បានបន្ថែមថា មន្ត្រីទាំងអស់ត្រូវយកចិត្តទុកទៅលើការងារ ត្រូវចេះសាមគ្គីគ្នារក្សាភាពថ្លៃថ្នូរ មានសីលធម៌ល្អ ហើយធ្វើការផ្សព្វផ្សាយព័ត៌មាន តែការពិត រហ័សឲ្យទាន់សភាពការណ៍ ព្រមទាំងយកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយ មុននឹងធ្វើការផ្សព្វផ្សាយ៕