(ភ្នំពេញ)៖ រយៈពេលមួយខែសីហា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកម្ពុជា បានកើនឡើង២៨៥លើក សម្លាប់មនុស្ស១៣៨នាក់ និង៤០៩នាក់ទៀតរងរបួសធ្ងន់ស្រាល។

ក្នុងចំណោមអ្នកស្លាប់ទាំង១៣៨នាក់ ក្នុងនោះអ្នកស្លាប់ដោយជួបគ្រោះថ្នាក់ចរាចរណ៍ ពេលបើកបរម៉ូតូមានចំនួន ១០៤នាក់ បើកបររថយន្តតូច១១នាក់ បើកបរថយន្តធំ៣នាក់ បើកបរយានផ្សេងៗ៧នាក់ និងអ្នកថ្មើរជើង១៣នាក់។

សម្រាប់មូលហេតុដែលនាំឲ្យគ្រោះថ្នាក់ចរាចរណ៍មាន៖ លើសល្បឿន១០២លើក ស្រវឹង២២លើក បើកប្រជែង២៧លើក មិនគោរពសិទ្ធិ៤៨លើក មិនប្រកាន់ស្តាំ៤៥លើក បត់គ្រោះថ្នាក់៣០លើក ងងុយដេក៣លើក កត្តាយានយន្ត៨លើក។

ខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេ គឺខេត្តកណ្តាល កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ស្ពឺ ភ្នំពេញ ព្រះសីហនុ កំពង់ចាម ពោធិ៍សាត់ និងស្វាយរៀង៕