(ភ្នំពេញ)៖ សម្ដេចវិបុលសេនា សាយ ឈុំ ប្រមុខរដ្ឋស្ដីទី ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាអគ្គលេខាធិការ និងអគ្គលេខាធិការរង នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ចំនួន៤រូប ដែលបន្ថែមលើមុខងារបច្ចុប្បន្ន។
តាមព្រះក្រឹត្យដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បញ្ជាក់ថា ទី១៖ លោក ប៉ៃ សំបូរ ជាអគ្គលេខាធិការ មានឋានៈស្មើ រដ្ឋលេខាធិការ, ទី២៖ លោក សេដ្ឋា វឌ្ឍនា ជាអគ្គលេខាធិការរង មានឋានៈស្មើ អនុរដ្ឋលេខាធិការ, ទី៣៖ លោក ប្រាក់ ផាន់ណារ៉ា ជាអគ្គលេខាធិការរង មានឋានៈស្មើ អនុរដ្ឋលេខាធិការ និងទី៤៖ លោក អេង កុកថាយ ជាអគ្គលេខាធិការរង មានឋានៈស្មើ អនុរដ្ឋលេខាធិការ។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នាពេលកន្លងទៅនេះ បានចេញអនុក្រឹត្យតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល សម្រាប់អាណត្តិទី១ ដែលមានប្រធាន អនុប្រធាន និងសមាជិកចំនួន១៣រូប៕
សូមអានខ្លឹមសារលម្អិត នៃព្រះរាជក្រឹត្យរបស់ប្រមុខរដ្ឋស្ដីទី នៅខាងក្រោមនេះ៖