(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ដោយ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, លោក សៀ សៀកឡេង, លោក អាន សុគន្ធធារ៉ា, លោក ហួន លីហួ៖

* ព័ត៌មានជាតិ (Cambodia News)

១៖ តុលាការចេញដីកាឃុំខ្លួន អ្នកគ្រប់គ្រងការផលិតកាត ATM ធនាគារ អេស៊ីលីដា រឿងលួចប្រាក់តាមកាត ATM ជិត១០ម៉ឺនដុល្លារ ចំពេលអ្នកដកប្រាក់ប្រាក់តាមទូ ATM ជួបបញ្ហា

២៖ ធនាគារអេស៉ីលីដា៖ ប្រតិបត្តិការដាក់ ឬដកប្រាក់ជូនអតិថិជន គឺនៅតែដំណើរការដូចធម្មតា គ្រាន់តែមាន លក្ខណៈយឺត ជាងមុន ដោយសារបញ្ហាបច្ចេកទេស Update System ថ្មី !

៣៖ មូលហេតុដែលនាំឱ្យមានអំពើឃាតកម្ម អារ-ក សម្លាប់ពូថ្លៃ និងខ្វេះភ្នែកយ៉ាងសាហាវឃោរឃៅ គឺផ្តើមចេញពីរឿងយកលាមកដាក់ឆ្នាំងបាយ ខណៈដែលជនដៃដល់ធ្លាប់ជាប់ពន្ធនាគារ៣ដង រឿងហិង្សា

៤៖ លោក ពេជ្រ ស្រស់ សម្រេចបិទយុទ្ធនាការរយៈពេល៣០ថ្ងៃ រៃអង្គាសថវិកាជួយកសាងចេតិយជូនសព បណ្ឌិត កែម ឡី, ហើយស្អែកលោក នឹងយកហិបថវិកាជូនគ្រួសារលោកបណ្ឌិត

៥៖ លោក សុខ ឥសាន៖ នយោបាយលាបពណ៌ថាជា «យួន» របស់បក្សប្រឆាំង កំពុងដើរតាមគន្លងរបស់ «ប៉ុលពត»

៦៖ មេឃុំអរិយក្សត្រ មកពីគណបក្សសង្គ្រោះជាតិ ចេញសេចក្ដីជូនដំណឹងថា ពលរដ្ឋ ដែលទៅចាប់ដីរដ្ឋ ជាទង្វើ ខុសច្បាប់ និងឲ្យរុះរើសសំណង់ជាបន្ទាន់ តែពលរដ្ឋថា មុនការបោះឆ្នោតមេឃុំសន្យាឲ្យដីនៅតំបន់នោះ

៧៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត អំពាវនាវឲ្យពលរដ្ឋខ្មែរនៅក្រៅប្រទេស រួសរាន់មកចុះឈ្មោះឲ្យបានគ្រប់គ្នា

៨៖ ជាង១ខែប៉ុណ្ណោះ ប្រាសាទសំបូរព្រៃគុក ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាជាង២៣ម៉ឺននាក់ ដែលកើនឡើងស្ទើរតែ១០០%

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទោះទើបរងព្រនង់ធ្ងន់ៗពីអាមេរិក ក៏ប្រធានាធិបតីវេណេស៊ុយអេឡា នៅតែប្រកាសផ្តល់ជំនួយ៥លានដុល្លារ ដល់ប្រជាជនអាមេរិក ដែលរងគ្រោះដោយព្យុះហ៊ឺរីខិន!

២៖ ទីបំផុត «សមយុទ្ធយោធាអាមេរិក-កូរ៉េខាងត្បូង ដែលកូរ៉េខាងជើងទើសភ្នែកបំផុត ត្រូវបានបិទបញ្ចប់ហើយ»

៣៖ ប៉ូលិសចិនកំពុងស្វះស្វែង «ទាមទារឲ្យអាមេរិកបញ្ជូនខ្លួន មហាសេដ្ឋីប្រាក់ពាន់លានមួយរូប» មកទទួលការកាត់ទោស នៅទីក្រុងប៉េកាំងវិញ!

៤៖ មហាយក្សឥណ្ឌា និងប្រទេសជប៉ុន «កំពុងឈរលើគោលដៅរួម ក្នុងការទប់ទល់ឥទ្ធិពលមហាយក្សចិន» នៅទូទាំងពិភពលោក! ៕