(ភ្នពេញ)៖ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា រួមជាមួយទីភ្នាក់ងារ JICA រៀបំសន្និសីទសារព័ត៌មានលើកទី៥ ស្តីពិសកម្មភាពរបស់ JICA ផ្តោតសំខាន់ ទៅលើគុណភាព គ្រូបង្រៀននៅកម្ពុជា និងគរុកោសល្យរបស់ និស្សិត ដែលកំពុងអនុវត្តកន្លងមក នៅរសៀលថ្ងៃទី៣១ ខែសីហា ​ឆ្នាំ២០១៧នេះ នៅស្ថានទូតជប៉ុន (សាលពហុប្រយោជន៍)។

លោក លោក កូហ្ស៊ី តាកាហាស៊ី អ្នកជំនាញ និងប្រធានគម្រោង JICA បានថ្លែងថា (E-TEC) ធ្វើការត្រួតពិនិត្យ និងវាយតម្លៃទៅលើការបង្រៀន របស់គ្រូកម្ពុជា ឱ្យស្របតាមគរុកោសល្យ ការវាយតម្លៃនេះយើងត្រូវការបង្រៀនជាក់ស្តែងនៅក្នុងថ្នាក់រៀន និងម៉ោងបង្រៀនរបស់សិស្ស និងគ្រូកម្ពុជាដើម្បីផ្តល់មូលដ្ឋានគ្រឹះ សម្រាប់ការពិភាក្សាស្តីពីគោលនយោបាយអប់រំគ្រូបង្រៀនក្នុងក្រសួង អនុវត្តកម្មវិធីអភិវឌ្ឍមហាវិទ្យាល័យ អភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល និងសម្ភារៈដែលមានស្តង់ដារខ្ពស់ ដាក់បញ្ចូលវគ្គ PDCA ជាសកម្មភាពប្រចាំថ្ងៃទៅក្នុងផែនការប្រចាំឆ្នាំរបស់ TEC ជំរុញលើកទឹកចិត្តបុគ្គលិកអប់រំ និងគរុនិស្សិត ដើម្បីសិក្សាពីការបង្រៀន និងរៀនរបស់ពួកគេ។

លោក កូហ្ស៊ី តាកាហាស៊ី បានបន្តថា (E-TEC) ត្រួតពិនិត្យលើការបង្រៀនរបស់គ្រូ និងរបៀបរបរបស់សិស្សដែលបានជួបប្រទះដើម្បីឆ្លុះបញ្ចាំង ទៅលើកម្មវិធីបណ្តុះបណ្តាលរបស់យើងតាមរយៈកម្មវិធីនេះ (E-TEC)​ ជឿជាក់ថាយើងអាចផលិតគ្រូកាន់តែមានគុណភាពតាមរយៈវិទ្យាស្ថាន គរុកោសល្យ​នេះ។ មិនតែប៉ុណ្ណោះយើងធ្វើការកែលម្អនៃការសិក្សារបស់​សិស្សទាំងបឋមសិក្សា និងអនុវិទ្យាល័យ។ គម្រោងនេះមានរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ហើយវិទ្យាស្ថានដែល JICA ចាប់ផ្តើមដំណើររយៈ៧ខែនេះ មានទីក្រុងភ្នំពេញ និងខេត្តបាត់ដំបង។

គម្រោង JICA លើគម្រោងកសាងមូលដ្ឋានគ្រឹះសម្រាប់វិទ្យាស្ថានគរុកោសល្យ (E-TEC) នឹងរៀបចំបទបង្ហាញអំពីគម្រោងកសាងមូលដ្ឋានគ្រឹះ សម្រាប់វិទ្យាស្ថានគរុកោសល្យ (E-TEC) ដើម្បីធ្វើឱ្យប្រសើរឡើងនូវមជ្ឈមណ្ឌល គរុកោសល្យខេត្ត និងភូមិភាគបច្ចុប្បន្ន ទៅដល់កម្រិតបរិញ្ញាបត្រ នៃវិទ្យាស្ថានគរុកោសល្យថ្មី។

លោក កូហ្ស៊ី តាកាហាស៊ី បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានជ្រើសរើសយកខេត្តគោលគឺ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដើម្បីអនុវត្តគម្រោង​នេះ (E-TEC)។ ហើយសកម្មភាពចម្បងរបស់គម្រោងមាន៥ចំណុចគឺទី១៖ ការកសាងយុទ្ធសាស្ត្រសម្រាប់តម្លើងគុណវឌ្ឍិរបស់គ្រូបង្រៀន, ទី២៖ ការពង្រឹងការគ្រប់គ្រងនៅក្នុងវិទ្យាស្ថានគរុកោសល្យ, ទី៣៖ ការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលសម្ភារៈ និងបំពាក់, ទី៤៖ ពីនិត្យតាមដាន និងវាយតម្លៃការបង្រៀន និងការរៀន, និងទី៥៖ ពិនិត្យមើលទៅលើការអនុវត្តជាក់ស្តែងនៅក្នុងថ្នាក់រៀន៕