Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខរដ្ឋស្តីទី ចេញព្រះរាជក្រឹត្យផ្តល់ឋានៈដល់ អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ៦រូប ឱ្យមានឋានៈស្មើ អគ្គនាយក រហូតដល់រដ្ឋលេខាធិការ

31-08-2017 16:53

(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទីនៃកម្ពុជា សម្តេច សាយ ឈុំ នាថ្មីៗនេះ បានចេញព្រះរាជក្រឹត្យផ្តល់ឋានៈ ដល់អនុប្រធាន និងសមាជិកក្រុម ប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ៦រូប ឱ្យមានឋានៈស្មើ អគ្គនាយក រហូតដល់ រដ្ឋលេខាធិការ។

តាមព្រះរាជក្រឹត្យ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា អនុប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ៦រូប ដែលត្រូវបានផ្តល់ឋានៈនេះ រួមមាន៖
ទី១៖ លោក ដួង វិរ័ត្ន អនុប្រធានក្រុមប្រឹក្សាភិបាល មានឋានៈស្មើ រដ្ឋលេខាធិការ
ទី២៖ លោក សោម អូន អនុប្រធានក្រុមប្រឹក្សាភិបាល មានឋានៈស្មើ រដ្ឋលេខាធិការ
ទី៣៖ លោក ប៊ិន ត្រឈៃ សមាជិកក្រុមប្រឹក្សាភិបាល មានឋានស្មើ អនុរដ្ឋលេខាធិការ
ទី៤៖ លោក គ្រី ជីវ័ន សមាជិកក្រុមប្រឹក្សាភិបាល មានឋានស្មើ អគ្គនាយក
ទី៥៖ លោក នាក់ ចិន្តារិទ្ធី សមាជិកក្រុមប្រឹក្សាភិបាល មានឋានស្មើ អគ្គនាយក
និងទី៦ លោកជំទាវ អ៊ុង ច័ន្ទសោភា សមាជិកក្រុមប្រឹក្សាភិបាល មានឋានស្មើ អគ្គនាយក៕

ខាងក្រោមនេះព្រះរាជក្រឹត្យដែលចេញដោយ ប្រមុខរដ្ឋស្តីទី៖