(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ចំណងរថយន្តក្រោមដីដែលអាច ចតរថយន្តបាន៣១០គ្រឿង ជម្រៅ២ជាន់ ដែលវិនិយោគដោយក្រុមហ៊ុន OCIC សម្រេចបាន៩៥%ហើយ។ នេះបើតាម Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានបញ្ជាក់ឲ្យដឹង ចំណតរថយន្តក្រោមដីទល់មុខព្រះសក្យមុនីចេតីយ៍នេះ នឹងបញ្ចប់ការសាងសង់នៅខែកញ្ញាខាងមុខ ខណៈការដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នឹងធ្វើឡើងនៅខែតុលា។
លោក មាស មេតភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ក្រៅពីចំណតរថយន្តក្រោមដី ដែលរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់សិទ្ធិវិនិយោគឲ្យក្រុមហ៊ុន OCIC នេះ ក៏មានចំណតក្រោមដីផ្សេងទៀត ដែលទទួលបានសិទ្ធិវិនិយោគដូចគ្នានេះដែរ ដែលមាន ក្រុមហ៊ុនវឌ្ឍនៈ ដែលកំពុងសាងសង់ចំណតនៅជាប់នឹង ចំណតរបស់ក្រុមហ៊ុន OCIC និងក្រុមហ៊ុនមួយផ្សេងកំពុងសាងសង់ចំណត រថយន្តក្រោមដី នៅក្រោមសួនច្បារក្បែរផ្សាររាត្រីមួយទៀតផងដែរ៕