(ភ្នំពេញ)៖ ក្រោមគោលនយោបាយដ៏ច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រាក់ឈ្នួលរបស់ កម្មករ និយោជិត បានកើនឡើងជារៀលរាល់ឆ្នាំ ដែលចូលរួមចំណែកជំរុញដល់ជីវភាពរបស់ពួកគេឱ្យមានការប្រសើរឡើងផងដែរ។
នៅឆ្នាំ២០១៧នេះ ប្រាក់ឈ្នួល របស់កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសំលៀកបំពាក់ និងស្បែកជើង បានកើន១៣ដុល្លារ ពោលគឺកើនដល់១៥៣ដុល្លារ ដោយមិនទាន់បូករួមជាមួយនឹងប្រាក់ថែមម៉ោង និងប្រាក់ឧបត្ថម្ភផ្សេងៗ។ ដោយឡែកនៅឆ្នាំ២០១៨ ខាងមុខនេះ ប្រាក់ឈ្នួលអប្បបរមាក៏នឹងត្រូវបានដំឡើង មិនតិចជាង១៦០ដុល្លារផងដែរ។ ក្រៅពីនោះ កម្មករ កម្មការិនីខ្មែរ ត្រូវបានលើកកម្ពស់ តាមរយៈការផ្តល់នូវ របបធានារ៉ាប់រងទៅលើគ្រោះថ្នាក់ការងារ របបថែមទាំសុខភាព។ ជាមួយគ្នានេះ នៅឆ្នាំ២០១៩នោះ កម្មករ និយោជិត ក៏នឹងទទួលបានប្រាក់សោធននិវត្តន៍ ដូចទៅនឹងមន្រ្តីរាជការថែមទៀត។
ខាងក្រោមនេះជាវីដេអូខ្លី ស្តីពីកម្មករ កម្មការិនី ក្នុងវិស័យរោងចក្រកាត់ដេរ និងស្បែកជើងនៅកម្ពុជា និយាយអំពីភាពប្រសើរឡើងនៃជីវភាពរបស់ពួកគេ៖