(ប៉ៃលិន)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្ត នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ លើផ្លូវជាតិលេខ៥៧ ចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល២នាក់។
មន្ដ្រីនគរបាលចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះទី១៖ ឈ្មោះ តែ អាយុ៤២ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ស្លាប់នៅកន្លែងកើតហេតុ ជាអ្នកបើកបរម៉ូតូម៉ាក HONDA Wave, ទី២៖ឈ្មោះ សុឃា អាយុ៦ឆ្នាំ រស់នៅភូមិបរឌិននៀវ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន របួសធ្ងន់ និងទី៣៖ឈ្មោះ បាន ម៉ៅ អាយុ៥៤ឆ្នាំ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ជាអ្នកបើកបររថយន្តម៉ាក TOYOTA Camery ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2N-0059។
បើតាមសមត្ថកិច្ចបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងដោយសារការបើកបរមិនប្រកាន់ស្ដាំ។
ក្រោយកើតហេតុ ជនរងគ្រោះសមត្ថកិច្ចប្រគល់ឲ្យសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសត្រូវបានដឹកយកទៅសង្គ្រោះរបស់ ការិយាល័យតំណាងរាស្ត្រខេត្ត ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដោយឡែកវត្ថុតាងត្រូវបានយកទៅរក្សាទុក ដើម្បីស្រាយតាមច្បាប់៕