Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មជ្ឈមណ្ឌលកំសាន្តវិមានសែនសុខ មានកញ្ចុះបណ្តែតទឹកចល័ត នៅក្នុងក្រុងពោធិ៍សាត់ កំពុងពេញនិយមសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ

31-08-2017 15:19

(ពោធិ៍សាត់)៖ មជ្ឈមណ្ឌលកំសាន្តវិមានសែនសុខ ជាភោជនីយដ្ឋាន និង KTV ដែលមានទីតាំងជាប់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ និងជាទីកន្លែងដែលបាននឹងកំពុងពេញនិយម សម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុកផ្តល់ជូននូវរសជាតិឆ្ងាញ់លើសគេ មិនអាចបំភ្លេចបាន ជាពិសេសមានកញ្ចុះបណ្តែតទឹកចល័ត និងអាចស្ទូចត្រីធ្វើម្ហូបបាន។

មជ្ឈមណ្ឌលកំសាន្តវិមានសែនសុខនេះ ចាប់ផ្តើមបើកបម្រើពីម៉ោង១០ព្រឹក រហូតដល់ម៉ោង១២យប់ ជារៀងរាល់ថ្ងៃ សម្រាប់ទទួលទានអាហារជាលក្ខណៈគ្រួសារ ឬមិត្តភ័ក្ដិ មានទីតាំងធំទូលាយ បន្ទប់ VIP ម៉ាស៊ីនត្រជាក់ កញ្ចុះបណ្តែតទឹកចល័ត និងអាចស្ទូចត្រីធ្វើម្ហូបបាន។ ក្រៅពីបម្រើអាហារ មជ្ឈមណ្ឌលកំសាន្តវិមានសែនសុខ ក៏ផ្តល់ជូននូវសេវាកម្មលើពិធីជប់លៀងខួបកំណើត និង KTV ផងដែរ។

បន្ថែមពីនោះ រាល់ការចម្អិន គឺមានអនាម័យត្រឹមត្រូវ ដែលទទួលបានការផ្សំគ្រឿងឡើង ដោយគ្រឿងទេសដ៏មានគុណភាពរសជាតិពិសេស និងអាហារធម្មជាតិជាច្រើនមុខទៀត។
សម្រាប់លោកអ្នកដែលមានបំណងចង់កុម្ម៉ង់ ឬកក់ទីតាំង អាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖ ០១២ ៦២៦​ ៩៣១ / ០៩៦ ៤៤៤ ៣៩៨៤ / ០៨៨ ៥៦៦៣៣៣៣៕